ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​ស្តុក​សម្ភារអេ​ឡិច​ត្រូ​និ​ច​ក្នុង​បុរី​ពិភពថ្មី​ ផ្អើល​សមត្ថកិច្ច​ទាំងយប់​

260
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: អគ្គិភ័យ​មួយ​បានកើត​ឡើងកាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​៣០ ខែ​វិច្ចិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​៤២ ផ្លូវ​លេខ​០៥ ក្នុង​បុរី​ពិភពថ្មី ភូមិ​ក្រាំង​អង្ក្រង ស្ថិតក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​

​ម្ចាស់ផ្ទះ​មានឈ្មោះ ឈុន ហួច​នី​នាថ ភេទ​ស្រី អាយុ ៣២​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​។ ចំណែក​ប្តី​មិន​ស្គាល់​អត្តសញ្ញាណ​ជា​ជនជាតិ​អាម៉េរិកាំង​។​

​តាម​ការរៀបរាប់​ពី​ស្ត្រី ដែលជា​ផ្ទះកើតហេតុ បាន​ឲ្យ​ដឹងថា រូបគាត់​និង​ប្ដី​ដែលជា​ជនជាតិ​បរទេស​បានមក​ជួល​ផ្ទះកើតហេតុ អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកហើយ ដោយ​ផ្ទះ​ដែល​គាត់​ស្នាក់នៅ គឺ​ស្តុក​សម្ភារអេ​ឡិច​ត្រូ​និ​ច​ជាច្រើន លុះដល់​ម៉ោង​កើតហេតុ ក៏​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ជាន់​ក្រោម​ផ្ទាល់​ដី ហើយ​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្ដង​។​

​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៦​គ្រឿង​ចុះមក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ដោយបាន​បាញ់​ទឹក​អស់​ចំនួន ៥​គ្រឿង ប្រើពេល​វេលា​អស់​ជិត​២​ម៉ោង ទើប​អគ្គិភ័យ​បាន​រលត់ទៅវិញ​ទាំងស្រុង​។​

​តាម​ការបញ្ជាក់​ពី​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​ប្រាប់ថា សម្ភារ​ដែល​ត្រូវបាន​អគ្គិភ័យ​ឆាប់ឆេះ​នេះ សរុប​ជា​ទឹកប្រាក់​ខ្ទង់ ១០​ម៉ឺន​ដុល្លារ​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា សម្ភា​រដែហត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ ប្រមាណ​ជា​៧០​ភាគរយ ហើយ​ចំពោះ​ករណី​អគ្គិភ័យ​ខាងលើនេះ គឺ​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕ ល​/Ha