ឆ្លង​ចរន្ត​ភ្លើង​ឆេះ​រថយន្ត​១​គ្រឿង​តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​

278
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​ម៉ាក​ស្តា​រិច​១​គ្រឿង​ត្រូវ​ភ្លើង​ឆាបឆេះ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នឹង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច ផ្លូវ​បេតុង​ភូមិ​ក្រាំង​អង្ក្រង​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៩​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឱ្យដឹងថា ម្ចាស់​រថយន្ត​មានឈ្មោះ អាន មរ​តា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​មុខរបរ​លក់ដូរ​ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​ដែល​ឆេះ​ម៉ាក​ស្តា​រិច​ពណ៌​លឿង​ពាក់​ស្នាក​លេខ​ភ្នំពេញ​2×2894​។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំងធ្នង់​បានអោយដឹងថា​នៅ​មុនពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ដឹក​គុយទាវ​នឹង​នំ​បញ្ចុក​យកទៅឱ្យ​ម៉ូយ​។​លុះដល់​ចំណុច​ខាងលើ​ម្ចាស់​រថយន្ត​ឈប់​ហើយក៏​យក​គុយ​ទា​វិ​ង​នំ​បញ្ចុក​ចេញពី​រថយន្ត​ទៅឱ្យ​ម៉ូយ​ស្រាប់​តែមាន​អណ្តាតភ្លើង​ឆេះ​ចេញពី​រថយន្ត​បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​របស់​ការិយាល័យ​អគ្គិភ័យ​ចំនួន​១​គ្រឿង​អស់​ទឹក​១​រថយន្ត​ស្មើ​៣​ម៉ែត្រគូប​ជួយ​បាញ់​ព​ន្ល់​ត​ចប់​នៅ​ម៉ោង​០៧​និង​០០​នាទី​សមត្ថកិច្ច​បញ្ជាក់ថា​មូលហេតុ​មកពី​ឆ្លង​ចរន្ត​ភ្លើង​៕S/​