ឆ្លង​ចរន្ត​អគ្គិសនី​ ឆេះ​ឃ្លាំង​ស្តុកអីវ៉ាន់​ផ្អើល​ទាំងយប់​

395
ចែករម្លែក
  • 1
    Share

ដោយ:ចាន់តូ​/​ភ្នំពេញ ៖ មាន​ករណី​ទុស្សេ​ខ្សែភ្លើង​មួយ​បានកើត​ឡើង ដោយ​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុ​ក​អីវ៉ាន់​មួយកន្លែង​ក្នុង​ខណ្ឌដូនពេញ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជាខ្លាំង​នៅវេលា​ម៉ោង​៣ និង​៣០​នាទី​រំលងអាធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ នៅផ្ទះ​លេខ​៥០ ផ្លូវ​លេខ​២១៤ កែង​និង​ផ្លូវ​លេខ​៦៣ ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​តាម​សម្ដី​កម្មករ​ដែល​ស្នាក់​នៅក្នុង​ឃ្លាំង​ស្តុ​ក​អីវ៉ាន់​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ​ផ្ដើមចេញពី​ទុស្សេ​ខ្សែភ្លើង​ក្នុង​ឃ្លាំង​ខាងលើ ហើយ​ពួកគាត់​ក៏បាន​នាំគ្នា​យក​បំពង់​ពន្លត់អគ្គិភ័យ​ជាច្រើន​បំពង់​មក​ធ្វើ​ការបាញ់​ពន្លត់ ក៏ប៉ុន្តែ ដោយសារ​អីវ៉ាន់​ក្នុង​ឃ្លាំង​ខាងលើ​សុទ្ធសឹង​ជា​អីវ៉ាន់​ដែល​ងាយ​ឲ្យ​ឆាបឆេះ ទើប​ពួកគាត់​មិនអាច​គ្រប់គ្រង​បាន ក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​យក​រថយន្ត​ពន្លត់អគ្គិភ័យ​មកជួយ​អន្តរាគមន៍​បាញ់​ពន្លត់​តែម្ដង ។​

ជាមួយគ្នា​នោះ សមត្ថកិច្ច​ក៏​បានចេញ​រថយន្ត​មក​បាញ់​ពន្លត់​ចំនួន​៣​គ្រឿង ដោយបាន​បាញ់​ពន្លត់​យ៉ាង​យកចិត្តទុកដាក់ រហូត​បាញ់​អស់​ទឹក​ចំនួន​២​ឡាន​ក៏​គ្រប់គ្រង​ស្ថាន​ការ​បានតែ​ម្ដង។ ក្នុងករណី​គ្រោះ​អគ្គិភ័យ​នេះ ពុំមាន​មនុស្ស​រងរបួស​នោះទេ ដោយ​គ្រាន់តែ​ខូចខាត​សម្ភារ​ក្នុង​ឃ្លាំង​មួយចំនួនធំ​តែប៉ុណ្ណោះ ហើយ​សមត្ថកិច្ច​ក៏​មិនទាន់​អាចសនិដ្ឋាន​គិត​ជាត​ម្លៃ​អស់​ប៉ុន្មាន​នោះដែរ។ ​ភ្លើងរលត់ទៅវិញ​នៅវេលា​ម៉ោង​៤​ទៀបភ្លឺ​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​៕​B/Ha