ឆ្លង​ចរន្ត​អគ្គិសនី​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះសំណាក់​គឹម​លី ​ផ្អើល​ក្រុង​បាវិត​ទាំងយប់

327
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ​៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះសំណាក់​គឹម​លី ​បណ្តាលឲ្យ​ឆេះ​ផ្ទះសំណាក់​ខាង​នេះ ហើយ​សមត្ថកិច្ច​នគរ​បាលព​ន្ល​ត់​អគ្គិភ័យ​ និង​កម្លាំង​កង​រាជ​អា​វុ​ធ​ហត្ថក្រុង​បាវិត បានមក​ជួយ​អន្តរាគមន៍​ក្នុង​ហេតុការណ៍​នេះ ដោយ​ប្រើប្រាស់​រថយន្ត​បាញ់​ពន្លត់អគ្គិគីភ័យ​អស់​ចំនួន​៤​គ្រឿង ​ទើប​គ្រប់គ្រង​បាន​សភាពការណ៍​បាន​។​

​ករណី​អគ្គិភ័យ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង៣០​នាទី​ទៀបភ្លឺ ​ថ្ងៃ​សុក្រ ​១៥​ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ នៅផ្ទះ​សំណាក់ គឹម លី ស្ថិត​ក្នុងភូមិបាវិត​កណ្តាល សង្កាត់បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​យោងតាម​សមត្ថកិច្ច​ អគ្គិភ័យ​ឆាបឆេះនេះ​បណ្តាលឲ្យ​រង​ការខូចខាត​ដំបូល​ផ្នែក ខាងលើ ។ បច្ចុប្បន្ន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាននគរបាល​ក្រុង​បាវិត រួមទាំង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាវិត បាន​ពន្លត់​បាន​ទាន់ពេលវេលា ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យចំនួន៤​គ្រឿង៕B/Ha

#