ឆ្លង​ចរន្ត​អគ្គីសនី​ឆេះ​តាម​បង្គោល​ភ្លើង ២​ករណី​ផ្ទួនៗ​២​ថ្ងៃ​ជាប់​គ្នា នៅ​ក្រុងព្រះសីហនុ​

1206
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: កាលពី​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​៣០​ខែឧសភា ឆ្នាំ​២០១៨ មាន​ករណី​ឆ្លង​ចរន្ត​ភ្លើង​ឆេះ​បង្គោល​ភ្លើង​មួយកន្លែង នៅ​ទល់មុខ​មន្ទីរ​កសិកម្ម​ខេត្ត ក្នុង​សង្កាត់​លេខ​៤​។ លុះដល់​ព្រឹក​ឡើង ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៨​នេះ ផ្ទុះ​ឆេះ​បង្គោល​ភ្លើង​អគ្គីសនី​នៅ​ផ្លូវ​ជិត​អូរ​សំអាត សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មួយ​ករណី​ទៀត រឿង​អី​មិន​ដាច់​ភ្លើង​។​

​ករណី​ខាងលើនេះ ពលរដ្ឋ​រិះគន់ថា បណ្តាលមកពី​កង្វះ​ការថែទាំ​ប្រព័ន្ធ​ខ្សែ ទើប​ផ្ទុះ​ឆេះ​បែបនេះ ប៉ុន្តែ​មន្ត្រី​ជំនាញ​ឆ្លើយថា ការផ្ទុះ​ឆេះ​បណ្តាលមកពី​បណ្តាញ​ខ្សែ​តូច ការប្រើប្រាស់​មាន​ច្រើន​ហួសការ​កំណត់​។​

​ទោះជា​យ៉ាងនេះ​ក្តី សមត្ថកិច្ច​ដែល​ចុះជួយ​អន្តរាគមន៍​បញ្ជាក់ថា ករណី​ខាងលើនេះ មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ៕ ល