ឆ្លៀតពេល​សាក​រថយន្ដ​ស៊េរី ឆ្នាំ​២០២០

139
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ពេញ​មួយ​ព្រឹក ថ្ងៃទី​១៩ តុលា កន្លងទៅនេះ ក្រុមហ៊ុន​តូយ៉ូតា ខេ​ម​បូ​ឌា​បាន​បបួល​អតិថិជនរ​បស់​ខ្លួន ព្រមទាំង​អ្នកសារព័ត៌មាន សិល្បករ សិល្បការិនី ផង​នោះ សាក​រថយន្ដ​ស៊េរី​ថ្មី ឆ្នាំ​២០២០ ប្រភេទ​តូយ៉ូតា កូរ៉ូឡា អាល់​ទី​ស (Toyota Corolla Altis) ។​

​បើតាម​ការអះអាង​ពី​លោក គង់ នួន ដែលជា​ប្រធាន​ក្រុមហ៊ុន​នោះ​ថា រយៈពេល ២៥ ឆ្នាំ កន្លងមកនេះ ដោយមាន​ការគាំទ្រ ពី​អតិថិជន​នោះ ក្រុមហ៊ុន បាន​នាំចូល​នូវ​រថយន្ដ​តូយ៉ូតា ស៊េរី​ថ្មី ជាច្រើន​ប្រភេទ ដូចជា រថយន្ដ​ប្រភេទ​ទេសចរណ៍ (SUV) រថយន្ដ​ទេសចរណ៍​ធុន​តូច (PMV) រថយន្ដ​ដឹកទំនិញ​ធុន​តូច (Pick-Up) រ​ថយ​ន្ថ​ដឹក​អ្នកដំណើរ​ធុន​តូច (Van) និង​ប្រភេទ​ប្រភេទ រថយន្ដ​គ្រួសារ (Sedan) ។​

​រថយន្ដ​តូយ៉ូតា កូរ៉ូឡា អាល់​ទី​ស (Corolla Altis) ជំនាន់​ថ្មី​នេះ ត្រូវបាន​អភិវឌ្ឍន៍​បន្ថែម នូវ​ចំណុច​សំខាន់​មួយចំនួន គឺ​ការ​រចនា​បន្ថែម នូវ​ភាពទំនើប និង​ស៊ីវីល័យ​ជាង​មុន រួមជាមួយ​ប្រព័ន្ធ​សុវត្ថិភាព កាន់តែ​ទំនើប ជាមួយ (Toyota Safrty Sense) ដោយមាន​បំពាក់​ពោង​សុវត្ថិភាព ចំនួន ៩ កៅអី​ស្បែក​បែប Sport ៕v

រថយន្ដ​ស៊េរី​ថ្មី ឆ្នាំ​២០២០ ប្រភេទ​តូយ៉ូតា កូរ៉ូឡា អាល់​ទី​ស