ឆ្លៀត​កូន​នៅ​តូច​គួរ​កំណត់​គោលការណ៍​៣​នេះ​ទើប​ធំ​ឡើង​គេ​គោរព​ច្រើន​

1229
ចែករម្លែក

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង បង្ហាញ​អ្នក​ពី​គោលការណ៍​មួយចំនួន ដែល​អ្នក​គួរតែ​កំណត់​ដល់​កូន ទើប​ធំ ឡើង​គេ​មាន​អនាគត​ភ្លឺស្វាង​។ តើ​មានអ្វី​ខ្លះទៅ​?
​ ​
១. អ្នក​គួរតែ​បង្រៀន​កូន​កុំឱ្យ មានចិត្ត​លោភលន់ ដោយ​យក​របស់ អ្នកដទៃ​។ អ្នក​គួរតែ​រៀប រាប់​ប្រាប់​គេ ពី​ហេតុផល​ជារឿយៗ រហូតដល់​គេ ចងចាំ​ក្នុង​ខួរក្បាល​។ ការ​មានចិត្ត ស្មោះត្រង់ មិន​ចង់បាន​របស់​អ្នកដទៃ ទើប​ជា​បុគ្គល​ដែល​អ្នក​រាល់គ្នា​ស្រឡាញ់ និង​គោរព​ខ្លាំង​។ ដូចនេះ មិន​ថា កូន លំបាក​យ៉ាងណាទេ គេ​នឹង​អាច​រក ឃើញ​ច្រកចេញ​ដោយសារតែ​ចិត្ត​ដ៏ ល្អ​របស់គេ​។​
​ ​
២. អ្នក​គួរតែ​បង្រៀន​គេ​ពី ហេតុផល​មួយទៀត​គឺ មិនគួរ​ប្រើ​អំពើ ហិង្សា​ដាក់​អ្នកដទៃ​ឡើយ ទោះបីជា មានរឿង​ធំ​ប៉ុនណា​ក៏ដោយ ព្រោះ​អំពើ ហិង្សា​នេះ​មិនបាន​ជួយ​ធ្វើឱ្យ​រឿង ប្រសើរ​ទេ តែ​បែរជា​ធ្វើឱ្យ​កាន់តែ យ៉ាប់​ទៅវិញ​។ ដូចនេះ គួរតែ​ប្រើ​ចរិត​ទន់ភ្លន់ មិន​ក្អេងក្អាង ដើម្បី​ដោះស្រាយ​បញ្ហា ទើប​ទទួលបាន​ផល​ល្អ​។​
​ ​
៣. ចុងក្រោយ អ្នក​គួរតែ​បង្រៀន​កូន​ថា នៅពេលដែល​អ្នកដទៃ កំពុងតែ​រវល់​កុំទៅ​រំខាន​គេ ឱ្យសោះ ព្រោះ​ជាការ​មិន​គោរព​មួយ​។ ដូចនេះ អ្នក​គួរតែ​បង្រៀន​គេ​ឱ្យ​ចេះ​រងចាំ ទើប​អាចធ្វើឱ្យ អ្នកដទៃ​ពេញចិត្ត ហើយ គោរព​គេ​។ ដូចនេះ​អ្នក​គួរតែ​បង្រៀន កូន​ពី​គោលការណ៍​ទាំងនេះ ដើម្បី​ឱ្យគេ​មាន​អនាគត​ដែល​ល្អ​មួយ ៕ ដោយ​៖ health.com.kh