ឆ្អឹងជំនី​ចំហុយ​ទឹកខ្មេះ​

1667
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​
– ឆ្អឹងជំនី​ជ្រូក ៤០០​ក្រាម​
– ស្ពៃ​តឿ ២០០​ក្រាម​

+ គ្រឿងផ្សំ​A
– ខ្ទឹមស ឈូស ៥​ក្រាម​
– ទឹកស៊ីអ៊ីវ ១ ស្លាបព្រា​បាយ​
– ម្សៅ​ស៊ុប កន្លះ​ស្លាបព្រា​កាហ្វេ​

+ គ្រឿងផ្សំ B
– ទឹកខ្មេះ​ខ្មៅ (Black Vinegar) ២ ស្លាបព្រា​បាយ​
– ស្រា​ចិន (Shaoxing Wine) ១ ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ៥ ស្លាបព្រា​បាយ​
– ស្ករស ៣ ស្លាបព្រា​បាយ​
-​ទឹក​ធម្មតា ១០០០ ml

+ វិធី​ធ្វើ​
– ស្ពៃ​ដាក់​ស្រុះ​ពី​ខាង​គល់​រយៈពេល ២​នាទី ហើយ​ស្រង់​ដាក់​ត្រាំ​ទឹក​ត្រជាក់​រួច​ពូត​ទឹក​ចេញ ។​
– ឆ្អឹងជំនី​កាត់​ខ្លីៗ​ប្រហែល ១០cm ហើយ​ប្រឡាក់​ជាមួយ​គ្រឿងផ្សំ A ទុក​រយៈពេល ១០​នាទី ។​
– កម្ដៅ​ប្រេងឆា​ដល់ ១៧០ អង្សារ ទើប​ដាក់​ឆ្អឹងជំនី​បំពង​ប្រហែល ១​នាទី​រួច​ស្រង់​ចេញ ។​
– យក​ឆ្អឹងជំនី​ដាក់​រម្ងាស់​ជាមួយនឹង គ្រឿងផ្សំ B ។​
– គ្រប​កន្សែង​ក្រដាស​ពីលើ​មួយ​សន្លឹក ហើយ​បន្ត​រម្ងាស់​ឲ្យ​គ្រប់ ៥០​នាទី ដោយ​ប្រើ​ភ្លើង​តិចៗ រួច​រៀង​ស្ពៃ​ដាក់​ចាន​អម​ជាមួយ​នូវ​ឆ្អឹងជំនី​ជាការ​ស្រេច ៕ ប្រភព​: khmom.com