ឆ្អឹងជំនី​ជាប់​ស្បែក​បំពង​

904
ចែករម្លែក

គ្រឿងផ្សំ​
​ឆ្អឹងជំនី​ជាប់​ស្បែក ១kg
​អំបិល​១​ស្លាបព្រា​បាយ​
​ម្រេច​គ្រាប់ ១​ស្លាបព្រា​បាយ​
​ប្រេង​ចម្រាញ់​ខ្លាញ់ជ្រូក​៣​ស្លាបព្រា​បាយ​

+ គ្រឿងផ្សំទឹកជ្រលក់
– ​ទឹកខ្មេះ ៤​ស្លាបព្រា​បាយ​
– ​ខ្ទឹមក្រហម ១​មើម​
– ​ខ្ទឹមស ៣​កំពឹស​
– ​ម្រេច ១/២​ស្លាប​ព្រាក​ហ្វេ​
– ​អំបិល​១​ស្លាបព្រា​កាហ្វេ​
– ​ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ​ទឹកស៊ីអ៊ីវ​ខាប់ ១/២​ស្លាបព្រា​បាយ​
– ​ម្ទេស​ក្រហម​២​គ្រាប់​

+ វិធីធ្វើ
– កាត់​ឆ្អឹងជំនី​ជាប់​ស្បែក​ជា​ពីរ វះ​តាម​បណ្ដោយ​ឆ្អឹងជំនី ដាក់​ក្នុង​ឆ្នាំង​ចាក់ទឹក​១​លីត្រ​ចូល បន្ទាប់មក​ដាក់​អំបិល ម្រេច​គ្រាប់ គល់​ស្លឹកគ្រៃ ប្រេង​ចម្រាញ់​ខ្លាញ់ជ្រូក រួច​ស​ម្ងា​ស់​ពី​២-៣​ម៉ោង នៅពេល​សាច់​ផុយ​ល្អ​ហើយ​ស្រង់​ចេញ​ទុក​ឲ្យ​ត្រជាក់ ។​
– ​ដាក់​ប្រេងឆា​ចូលក្នុង​ខ្ទះ​ឲ្យ​ក្ដៅ​រួច​យក​ឆ្អឹងជំនី​ជ្រូក​មក​បំពង​ឲ្យ​ឡើង​ពណ៌​លឿង​បន្តិច​ហើយ​ស្រង់​ចេញ​ទុក​ឲ្យ​ត្រជាក់​ទើប​ដាក់​បំពង​ម្ដងទៀត​ឲ្យ​ក្រហម​រួច​ស្រង់​ចេញ​ទុក​ឲ្យ​ត្រជាក់​ហាន់​តាម បណ្ដោយ​ឆ្អឹងជំនី​ឲ្យ​ដាច់​ជា​ដុំៗ​ញ៉ាំ​ជ្រលក់​ជាមួយ​ទឹកត្រី រួចជាស្រេច ។​

របៀប​ធ្វើ​ទឹកជ្រលក់៖ ដាក់​ទឹកខ្មេះ​ក្នុង​ចាន រួច​ហាន់​ខ្ទឹមក្រហម​ឲ្យ​ល្អិតៗ ដំ​ខ្ទឹមស ដាក់​អំបិល ម្រេច​ម៉ត់ ស្ករស ទឹកស៊ីអ៊ីវ ហាន់​ម្ទេស​ដាក់ កូរ​ឲ្យ​សព្វ​គ្រឿង​រួច​ជាការ​ស្រេច ៕​