ឆ្អឹងជំនី​ជ្រូក ចំ​ហ៊ុយ​

365

+ គ្រឿងផ្សំ​៖
-​សាច់​ឆ្អឹងជំនីរ​ជ្រូក​ខ្ចី ហាន់​ជា​ដុំៗ ៥០០​ក្រាម​
-​ម្សៅ​ស៊ុប​ខ្នរ ២​ស្លាបព្រា​កាហ្វេ​
-​ម្រេច​ម៉ដ្ឋ ១​ស្លាបព្រា​កាហ្វេ​
-​ម្សៅ​សាលី ២​ស្លាបព្រា​កាហ្វេ​
-​ផ្លែ​ប៉ែស ចិត​ជា​ដុំ បួន​ជ្រុង​តូចៗ​កន្លះ​ចានចង្កឹះ​
-​ស្លឹក​ក្រវាញ ២​សន្លឹក​
-​ប្រេងឆា សម្រាប់​ចៀន​៤-៥​ស្លាបព្រា​បាយ​
-​ស្រា​វី​ស្គី ឬ​ស្រា ស ១​ស្លាបព្រា​បាយ​
-​ទឹក​ស្ងោរ​មាន់​កន្លះ​ចានចង្កឹះ​

+ វិធី​ធ្វើ​
-​ដំបូង ចំហុយ​សាច់​ឆ្អឹងជំនី​ជ្រូក រយៈពេល ២០​នាទី រហូត​ឆ្អិន ហើយ​ទន់​ល្អ​។ រួច លាយ​ច្របល់ ជាមួយ​ម្សៅ​ស៊ុប​ខ្នរ ម្រេច​ម៉ដ្ឋ និង ម្សៅ​សាលី ហើយ​យក​វា​ទៅ​ចៀន រួចហើយ​ស្រង់​ឡើង ទុកឱ្យ​ស្រស់​ខ្លាញ់​។​
-​បន្ទាប់មក ដាក់ចូល​ទៅក្នុង​ឆ្នាំ សម្រាប់​ចំហុយ ថែម​ស្លឹក​ក្រវាញ ស្រា និង ទឹក​ស្ងោរ​មាន់​ហើយ​ចំហុយ​បន្តទៀត រហូត​ទាល់តែ​ទឹក​ពុះ ទុក​រយៈពេល ២​នាទី មុននឹង​ដាក់ចុះ ថែម​ផ្សិត​ម្ជុល និង ផ្លែ​ប៉ែស ចិត​ជា​ដុំៗ ចូល ទុក​រយៈពេល ១​នាទី ជាការ​ស្រេច​៕ ប្រភព​៖ Cooking Cambodian​