ឆ្អឹងជំនី​បុក​គ្រឿង​

329
ចែករម្លែក

+ គ្រឿងផ្សំ​
– ឆ្អឹងជំនី​ជ្រូក ៥​ខាំ​
– ម្ទេស​ក្រៀម ៨​គ្រាប់​
– ខ្ទឹមស ១​មើម​
– ខ្ទឹមក្រហម ៣​មើម​
– គល់​ស្លឹកគ្រៃ ២​គល់​
– ស្លឹក​ក្រូច ៥​សន្លឹក​
– រំដេង ២​ច​ណិ​ត​
– អំបិល ១​ស្លាបព្រា​កាហ្វេ
– ស្ករស ១ស្លាបព្រាបាយ

+ វិធី​ធ្វើ​
– ​កាត់​ឆ្អឹងជំនី​ជ្រូក​ជា​ដុំ​ខ្លីៗ​ល្មម​, បុក​ម្ទេស​ក្រៀម ខ្ទឹមស ខ្ទឹមក្រហម គល់​ស្លឹកគ្រៃ ស្លឹក​ក្រូច និង​រំដេង ឲ្យ​ម៉ត់ បន្ទាប់មក​យកទៅ​ប្រឡាក់​ជាមួយ​ឆ្អឹងជំនី​ជ្រូក​ឲ្យ​សព្វ​ល្អ រួច​ដាក់​ក្នុង​ឆ្នាំង ដាក់​អំបិល​ចូល និង​ចាក់ទឹក​២​ចានចង្កឹះ ដាក់​រម្ងាស់​វា​រយៈពេល​២០​នាទី​ឲ្យ​ពុះ​រីង​ទឹក សឹម​ដាក់​ស្ករស​ចូល កូរ​ឲ្យ​សព្វ រម្ងាស់​វា​បន្តិចទៀត​ឲ្យ​ឆ្អិន​រួច​ជាការ​ស្រេច ៕ ប្រភព​: Finfin Cooking