ឆ្អឹង​សត្វ dinosaur ប្រភេទ​ថ្មី​ត្រូវ​រកឃើញ​នៅ​ស្រុក​លូ​ហ្វឺ​ង​នៃ​ខេត្ត​យូ​ណាន​

258

​ពេល​ថ្មីៗ​នេះ អ្នកជំនាញ​ការដែល​ម​ក​ពី​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​សត្វ​បុរាណ និង​មនុស្សជាតិ បុរាណ នៃ​បណ្ឌិត្យសភា វិទ្យាសាស្ត្រ​ចិន​បាន​រកឃើញ​ឆ្អឹង​សត្វ dinosaur ប្រភេទ​ថ្មី​នៅ ស្រុក​លូ​ហ្វឺ​ង​នៃ​ខេត្ត​យូ​ន​ណាន ប្រទេស​ចិន​ដែល​បានដាក់​ឈ្មោះ​ឲ្យ​សត្វ dinosaur ប្រភេទ​ថ្មី នេះ​ថា ”Xingxiulong chengi” ។​

​អ្នកជំនាញការ​បានរ​ក​ឃើញ​គំរូ​ឆ្អឹង​នៃ​សត្វ dinosaur ៣​ក្បាល ដែល​អាច​ផ្គុំ​ជា​ឆ្អឹង​សត្វ dinosaur ប្រភេទ sauropodo morphs ពេញលេញ​មួយ​ក្បាល ។​

​គួរ​បញ្ជាក់ថា ស្រុក​លូ​ហ្វឺ​ង​ជា​ស្រុក​មួយ​ដែល​បាន​រក្សា​គំរូ​ឆ្អឹង​សត្វ dinosaur ច្រើនជាងគេ​លើ ពិភពលោក ។ ក្នុងនោះ ”Lufenglong” និង ”Yunnanlong” ជាស​ត្វ dinosaur ប្រភេទ sauro-podomorphs ល្បីឈ្មោះ​ជាងគេ​នៅ​ខេត្ត​យូ​ន​ណាន ៕

​អ្នកសិក្សា​ស្រាវជ្រាវ​កំពុង ប្រមូល fossil របស់​សត្វ dinosaur