ឆ្អឹង​សត្វ dinosaur ប្រភេទ​ថ្មី មួយទៀត​ត្រូវ​រកឃើញ​នៅ​ស្រុក​លូ​ហ្វឺ​ង​នៃ​ខេត្ត​យូ​ន​ណាន​

619
ចែករម្លែក

​ពេល​ថ្មីៗ​នេះ ទស្សនា​វ​ដ្តី “​របាយការណ៍​វិទ្យាសាស្ត្រ​” របស់ ប្រទេស​អង់គ្លេស ដែលជា ទស្សនា​វ​ដ្តី ជំនាញ​ល្បីឈ្មោះ​ជាងគេ​ក្នុង​វិស័យ វិទ្យាសាស្ត្រ​ធម្មជាតិ​លើ​ពិភពលោក បាន​ចុះ ផ្សាយ​អត្ថបទ​ថា ឆ្អឹង​សត្វ dinosaur ប្រភេទ​ថ្មី​មួយទៀត ត្រូវបាន​រក ឃើញ​នៅក្នុង​ស្រុក លូ​ហ្វឺ​ង​នៃ​ខេត្ត យូ​ន​ណាន ។ សត្វ dinosaur ប្រភេទ​ថ្មី នេះ​ជាស​ត្វ​ប្រភេទ Sauropodiformes ហើយ​បាន​ត្រូវគេ​ដាក់ឈ្មោះថា “dinosaur យី​ចូ​វ នាមត្រកូល​សុន​” ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ របស់លោក​ស្រី សុន អែ​លីង ដែលជា​អ្នកវិទ្យាសាស្ត្រ សិក្សា​ស្រាវជ្រាវ​សត្វ​បុរាណ​ល្បីឈ្មោះ មួយរូប​ក្នុងប្រទេស​ចិន ។ នេះ​ជាការ រកឃើញ​ដ៏​សំខាន់​មួយទៀត នៅ​ស្រុក លូ​ហ្វឺ​ង​នៃ ខេត្ត​យូ​ន​ណាន ក្រោយពី​បាន រកឃើញ​ឆ្អឹង​សត្វ dinosaur “Xingxiu-long chengi” ៕ ដោយ យ៉ាវ យ៉ុង

ហ្វូ​ស៊ី​ល “ dinosaur យី​ចូ​វ​នាមត្រកូល​សុន ” ដែល​ត្រូវដាក់​តាំងពិព័រណ៍​ក្នុង សារមន្ទីរ “​ជ្រលង​ភ្នំ​សត្វ dinosaur ស្រុក​លូ​ហ្វឺ​ង​” (​រូបថត​ដោយ យ៉ាវ យ៉ុង )​
#