ឆ្អឹង​អណ្តែត​! ទារិកា​អាយុ​មួយ​ខួប​សោះ​ក្លាយជា​ទូត​សុច្ឆន្ទៈ​តំណាង​សាប៊ូ ប៉ង់​តែ​ន

491
ចែករម្លែក

ទារិកា​ម្នាក់​ដែលមាន​អាយុ​ទើបតែ​មួយ​ខួប​សោះ​បាន​ក្លាយជា​ទូត​សុច្ឆន្ទៈ​តំណាង​ផលិត ផល​សាប៊ូកក់សក់ ប៉ង់​តែ​ន (Pantene) របស់​ជប៉ុន ស្ទើរ​មិនគួ​រ្យ​ជឿ ក្រោយពី​នាង​មានឈ្មោះ ល្បីល្បាញ​តាម​បណ្តាញ​អ៊ិន​ធឺ​ណិ​ត ដោយសារតែ​នាង​មាន​សក់​ក្រាស់ឃ្មឹក និង​ខ្មៅក្រឹប​ដូច​មនុស្ស​ធំ​។​

​ទារិកា ចាន់​កូ ឬ Baby Chanco ដែលជា​តារា​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram បានធ្វើឱ្យ​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុង​រយៈពេល ៦ ខែ​ចុង​ក្រោយនេះ នៅពេល​ម្តាយ​របស់​នាង​ថត​បង្ហោះ​រូប​សក់​ក្រាស់ឃ្មឹក និង​ខ្មៅក្រឹប​ស្ទើរ​មិន គួ​រ្យ​ជឿ​របស់​នាង​។​

​ទារិកា​ដែល​រស់នៅក្នុង​ប្រទេស​ជ​ប៉ុន ខាងលើ​នវ​បាន​កើតមក​ដោយមាន​ស​ក់​ពេញ​ក្បាល កាលពី​ខែធ្នូ ឆ្នាំ​២០១៧ ហើយ​វា​បាន​ដុះ​កាន់តែ​ក្រាស់ និង​ខ្មៅក្រឹប​យ៉ាង​ឆាប់រហ័ស​។

​ម្តាយ​របស់​នាង​ដែលមាន​អ្នក​អ្នកគាំទ្រ (follower) ដល់​ទៅ ៣០០.០០០​នាក់​តែងតែ​បង្ហោះ​រូប សក់​របស់​ទារិកា​នេះ​ប្រចាំ​សប្តាហ៍​។ ហើយ​រូបថត​នីមួយៗ​របស់​ទារិកា​នេះ​ទទួលបាន​ការ​ចុច Like ដល់​ទៅ​ប្រមាណ ១០.០០០ Like ពី​អ្នកគាំទ្រ​ដែល​ស្រឡាញ់​នាង​៕ ប្រែ​សម្រួល​:​ខុម​

#