ជក់ចិត្ត​! Arsenal និង Leicester ទាត់​ចូលគ្នា​៧​គ្រាប់ ថ្ងៃ​បើកឆាក Premier League

773
ចែករម្លែក

​ក្រុម​កាំភ្លើង​ធំ Arsenal ទទួលបាន​កាដូ​៣​ពិន្ទុ​យ៉ាងសំខាន់​សម្រាប់​សប្ដាហ៍​ដំបូង​ក្នុង​ក្របខ័ណ្ឌ Premier League បន្ទាប់​យក Leicester City ទាំង​លំបាក​លទ្ធផល ៤-៣​។​

​ក្នុង​វគ្គ​ទី​១​ក្រុម​ទាំងពីរ​រកបាន​ម្នាក់​២​គ្រាប់​ដូចគ្នា ក្នុងនោះ​ខាង​ក្រុម​លោក Arsène Wenger ធ្វើបាន​ដោយ​កីឡាករ​ចំណូល​ថ្មី Alexandre Lacazette ដែលជា​គ្រាប់​ដំបូង​សម្រាប់​ក្រុម​នាទី​ទី​២ និង Danny Welbeck នាទី​៤៥​។ ចំណែក​ខាង​កញ្ជ្រោង​ខៀវ​បំប៉ោង​សំណាញ់​ទី​ដោយ​កីឡាករ Okazaki និង Jamie Vardy នាទី​ទី ៥​និង​២៩​។​

​ឈានដល់​វគ្គ​ទី​២ Vardy បាន​ទាត់​ចូល​មួយ​គ្រាប់​ទៀត​នាទី​៥៦​ដែលជា​គ្រាប់​ទី​២​ក្នុង​របស់ខ្លួន​ក្នុងការ​ប្រកួត​នេះ​ជួយ Leicester នាំមុខ​វិញ​ម្ដង​។ ប៉ុន្តែ​នៅ​ចុង​វគ្គ​ទៅហើយ Arsenal អាច​រកបាន​២​គ្រាប់​យ៉ាង​អស្ចារ្យ​ដោយ​កីឡាករ Aaron Ramsey និង Olivier Giroud ក្នុង​នាទី​៨៣​និង​៨៥ ធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​ជ័យជម្នះ ៤-៣៕ប្រែ​សម្រួល​៖ ហេង សុធា​រិ​ទ្ធិ

​ប្រភព​៖ Dailymail/sabay