ជង់​មិនដែល​ភ្លេច​កុក​! ជនសង្ស័យ​២​នាក់​ក្នុងករណី​ប៉ុនប៉ង​ឃាតកម្ម ត្រូវ​សមត្ថកិច្ច​ចាប់បាន បន្ទាប់ពី​គេចខ្លួន​ជិត​៣​ខែ​

1325
ចែករម្លែក
  • 128
    Shares

ដោយ​៖ ចាន់តូ / ភ្នំពេញ​៖ ជិត​០៣​ខែ​មកហើយ ដែល​ជនល្មើស​០២​នាក់ ជា​ឃាតករ​សម្លាប់​មនុស្ស ក្នុង​ឆាកប្រយុទ្ធ​កាប់​ចាក់ កាលពី​វេលាយប់​ម៉ោង ០១​និង​១០​នាទី ថ្ងៃទី​២៥ ឈានចូល​២៦ ខែ​១២ ឆ្នាំ​២០១៧ នៅ​ចំណុច ភូមិ​សែន​សុខ​៤ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ បាន​រត់គេច​ពី​សំណាញ់​ច្បាប់​។​

​នៅ​ទីបំផុត ឃាតករ​ទាំង​០២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​សែន​សុខ​, ខណ្ឌដូនពេញ និង ខណ្ឌឫស្សីកែវ ធ្វើការ​ប្រ​ម៉ាញ់​ចាប់បាន តាម​អំណាច ដីកា​បញ្ជា​ឱ្យចូល​ខ្លួន របស់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ លេខ​០៨៣/២០១៨ អ​.​យ​.​ឋ និង ០៨៤/២០១៨ អ​.​យ​.​ឋ ក្នុងករណី ប៉ុនប៉ង​ឃាតកម្ម (​បច្ចុប្បន្ន​ជនរងគ្រោះ​បាន​ស្លាប់​) ។

​ជនសង្ស័យ​ទី​១. ឈ្មោះ ចាន់ វ៉ាន់​ណូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​សន្ដិសុខ ត្រូវបាន​អាវុធហត្ថ ឃាត់ខ្លួន​នៅ​ចំណុច​មុខ សាលា​អន្តរជាតិ​ផ្លេ​ន​នី​ង ផ្លូវ​លេខ​៧៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ និង​ជនសង្ស័យ​ទី​២. ឈ្មោះ ចាន់ វ៉ាន់ណេត ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើកបរ ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន នៅ​ចំណុច ផ្លូវ​បេតុង រោងចក្រ​សាំ​ផាន់ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​គឺ​រំលឹក​ដែរ​ថា កាលពី​វេលាយប់​ម៉ោង ០១​និង​១០​នា​ថ្ងៃទី​២៥ ឈានចូល​២៦ ខែ​១២ ឆ្នាំ​២០១៧ នៅ​ចំណុច ភូមិ​សែន​សុខ​៤ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ មាន​ករណី​បើក​ការប្រយុទ្ធ​មួយ​កើតឡើង រវាង​ក្រុម​ក្មេង​ទំនើង​០២​ក្រុម ប្រដាប់​ដោយ ដាវ ដំបង ដុំថ្ម បណ្តាល​ឲ្យ​ជនរងគ្រោះ​០២​នាក់​រងរបួស​ធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យ និង​ស្លាប់បាត់​បង់ជីវិត​ម្នាក់​ព្រោះ​របួស​ធ្ងន់ធ្ងរ មិនអាច​សង្គ្រោះបាន​។​

​ជនរងគ្រោះ​ទាំង​០២​នាក់​មានឈ្មោះ ១. ហេង ចិ​ត្តា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់​នៅផ្ទះ​លេខ​៣១៩ ភូមិ សែន​សុខ ៥ សង្កាត់ ឃ្មួញ (​របួស​ធ្ងន់ធ្ងរ​មិនអាច​សង្គ្រោះបាន ក៏​បណ្តាល​ឲ្យ​ស្លាប់​) ២.​ឈ្មោះ ប្រាក់ សុខុន ភេទ ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ រ​ដ្ខា​ក រ​ទឹក​ស្នាក់នៅ កន្លែងកើតហេតុ​ខាងលើ (​របួស​មាត់​ដេរ​១០​ថ្នេរ​, ម្រាមដៃ​ឆ្វេង​ដេរ​១០​ថ្នេ និង ម្រាមដៃ​ស្តាំ​ដេរ​០៥​ថ្នេរ​)​។​

​រីឯ​ឃាតករ​ដៃដល់ បាន​រត់​គេចខ្លួនបាត់​ស្រមោល​តាំងពី​ថ្ងៃកើតហេតុ រហូតដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨​នេះ ក៏ត្រូវ​កម្លាំង អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​តាម​ប្រ​ម៉ាញ់​ចាប់បាន និង​បញ្ជូន​ឲ្យ​អធិការ​ខណ្ឌ​សែន​សុខ​ដែលជា​ម្ចាស់​ករណី កសាង សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​៕L​