ជនជាតិខ្មែរដំបូងគេដែល ក្លាយជាប្រមុខបាល់ទាត់អាស៊ាន

415
ចែករម្លែក
  • 92
    Shares

ដោយ:រ៉ូហ្សា/ភ្នំពេញ៖ ជនជាតិខ្មែរដំបូងគេគឺ លោកឧត្តមសេនីយ៍ខៀវសាម៉េត បានជាប់ឆ្នោតជាប្រធានសហព័ន្ធបាល់ទាត់អាស៊ានដែលគេនិយមហៅថាAFF(ASEAN Football Federation) ក្នុង មហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់អាស៊ាន នា សណ្ឋាគារសុខាអង្គរខេត្តសៀមរាបកាលពីថ្ងៃ ទី ១៧ខែមីនា ។

មហាសន្និបាតខាងលើ បានធ្វើឡើងក្រោមវត្តមានលោកសៅសុខា ប្រធានសហព័ន្ធ​កីឡាបាល់ទាត់កម្ពុ ជាដោយមានការចូលរួមអង្កេតការណ៍ពី លោកMattias Grafstrom តំណាងសហព័ន្ធ​កីឡាបាល់ទាត់អន្ដរជាតិ ( FIFA ) និងលោក Vahid Kardanyy តំណាងសហព័ន្ធកីឡាបាល់ទាត់អាស៊ី ( AFC ) ។

            មហាសន្និបាតលើកទី២៦ ត្រូវបានប្រមុខ បាល់ទាត់អាស៊ាន ជ្រើសរើស ខេត្តសៀមរាប របស់​កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនោះមានការយាង និង​អញ្ជើញចូលរួមពីសំណាក់ប្រមុខសហព័ន្ធកីឡាបាល់ទាត់ ដែលជាសមាជិករបស់ AFF ចំនួន ១២ប្រទេស​នដែល​រួមមាន រួមមានអូស្ត្រាលី , ព្រុយណេ , ឥណ្ឌូនេស៊ី , ឡាវ , ម៉ាឡេស៊ី , មីយ៉ាន់ម៉ា , ហ្វីលីពីន , សិង្ហបុរី , ថៃ , ទីម័រខាងកើត, វៀតណាម និងកម្ពុជាដែលជាម្ចាស់ផ្ទះ ដោយមានប្រតិភូចូលរួម​ប្រមាណ ៧៥នាក់៕សរន