ជនជាតិខ្មែរ​ដើម​ភាគតិច​នៃ​ស្រុក​សេ​សាន​នៅតែ​រក្សា​ទម្លាប់​ប្រពៃណី​របស់ខ្លួន​

299

ស្ទឹងត្រែង​៖ បងប្អូន​ជនជាតិ ខ្មែរ​ដើម​ភាគតិច កាលពី​ដើមឡើយ​រស់ នៅ​ជា​លក្ខណៈ​កុលសម្ព័ន្ធ​ក្រឹ​ង​តា​មដង ទន្លេស្រែពក ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ។ ពួកគេ​ប្រកាន់ខ្ជាប់​នូវ វប្បធម៌​ប្រពៃណី និង​ទំនៀមទម្លាប់ ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​នេសាទ ត្រី​ឬក៏​បរបាញ់​សត្វព្រៃ​ដ៏​សាមញ្ញ​។​
​ ​
​ក៏ប៉ុន្តែ​ក្រោយពី​តំបន់​កុល សម្ព័ន្ធ​ទាំងនោះ ត្រូវបាន​ប្រមុខ​រាជ រដ្ឋាភិបាល​កម្ពុជា​អភិឌ្ឍន៍ ដោយ​សាង សង់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ ដ៏​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា​មក​។ បងប្អូន​ជនជាតិខ្មែរ​ដើម​ភាគតិច ទាំងអស់ នោះ​ត្រូវបាន​រុះរើ​ភូមិ​ឱ្យទៅ​រស់នៅ កន្លែង​ថ្មី ដែលមាន​ជីវភាព​ប្រសើរ ជាង​មុន ។ ពួកគេ​បាន​រស់ នៅ​ជាមួយ នឹង​ភាពទាន់សម័យ​កូនចៅ​ជំនាន់ ក្រោយ​បាន​ផ្លាស់ប្តូរ​ទៅ​ទម្លាប់​នឹង​ចាប់ យក​សម្ភារៈ​និយម ។​

​ទោះជា​យ៉ាងណាក្តី​គេ​សង្កេត ឃើញថា ចាស់ៗ​ក្នុងភូមិ​មួយចំនួន​នៅតែ ប្រកាន់​ទំនៀមទម្លាប់​ប្រពៃណី និង វប្បធម៌​ពីមុន គឺ​បាន​រក្សា​គង់វង្ស​មកដល់ សព្វថ្ងៃនេះ​។​
​ ​
​ជួប​ជាមួយ​លោក ខាំ ស៊ើ​ង វ័យ​៨៥​ឆ្នាំ​ទៅហើយ​នោះបាន​រៀបរាប់ ថា ជនជាតិខ្មែរ​ដើម​ភាគតិច​ក្រឹ​ងរ​បស់ ពួកគាត់​ចាស់ៗ​នៅតែ​រក្សា​ទម្លាប់​ពី បុរាណ​ដដែល ។ បើសិនជា​មានការ ផ្លាស់ប្តូរ​ទម្លាប់​ក៏​មិន​ច្រើន​ដែរ​។​វា​ខុស ពី​ក្មេងៗ ជំនាន់​ក្រោយ​ពួកគេ​ស្រឡាញ់ ភាព​ហ៊ឺហា​សម្ភារៈ​និយម​ទៅតាម​សម័យ កាល​។ លោក ខាំ ស៊ើ​ង គឺជា​ចាស់ទុំ​ក្នុង ភូមិ​ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន​ម្នាក់ ដែល​បាន​រក្សា​ទម្លាប់​ការរស់នៅ យក សម្ភារៈ​ធ្វើ​ដោយ​ដៃ ដោយ​ខ្លួនឯង ។​
​ ​
​លោក​បាន​និយាយ​បន្តថា​នៅ ក្នុងផ្ទះ​គាត់​មាន​សម្ភារៈ​មួយចំនួន​ដែល បាន​រក្សាទុក​សម្រាប់​ការ​រ​ស់​នៅ​និង​ត្រូវ ការ​។ ដូចជា​ឧបករណ៍​ដែល​គាត់​មាន នោះ គឺជា​កណ្តៀវ​ដំ​កាំបិត​ធ្វើ​ប្រណាក ធ្មេញ​រនាស់ និង​ផាល​សម្រាប់​ភ្ជួរស្រែ ធ្វើ​អំពី​ដែក​។ កណ្តឹងគោ​ក្របី​ក៏​គាត់​អាច ធ្វើបាន​ដោយ​ខ្លួន ឯង​មិនចាំបាច់​រក​ទិញ ពី​ផ្សារ​ឡើយ​។​
​ ​
​លោក ខាំ ស៊ើ​ង បានបញ្ជាក់ ទៀតថា ការរៀបរាប់​ពីស​ម្ភា​រៈទាំង អស់​ខាងលើនេះ គឺ​គាត់​បាន​ថែរក្សា តាំងពី​ខ្លួន​គាត់​នៅ​ក្មេង​រហូតដល់​វ័យ ៨០​ឆ្នាំ​ប្លាយ ។ អ្នកភូមិ​ភាគច្រើន​ចេះ ពី​របៀប​ទាំងនេះ ដោយសារតែ​តម្រូវ ការ​សម្រាប់ធ្វើ​ការងារ​កសិកម្ម​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ ៕ ដោយ​៖ សុខុម​