ជនជាតិដើម​ភាគតិច​នៅ​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង នៅតែ​រក្សា​ទម្លាប់​ប្រពៃណី​របស់ខ្លួន​

278

(​ស្ទឹងត្រែង​)៖ បងប្អូន​ជនជាតិដើម​ភាគតិច​កាលពី​ដើមឡើយ​រស់នៅ​ជា​លក្ខណៈ​កុលសម្ព័ន្ធ​ក្រឹ​ង តាម​ដង​ទន្លេស្រែពក ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​។ ហើយ​ពួកគាត់​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​ប្រពៃណី និង​ទំនៀមទម្លាប់ ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​នេសាទ​ត្រី ឬក៏​បរបាញ់​សត្វ​ដ៏​សាមញ្ញ​។​

​ក៏ប៉ុន្តែ ក្រោយពី​តំបន់​កុលសម្ព័ន្ធ​ទាំងនោះ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល អភិឌ្ឍន៍​ដោយ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ ដ៏​ធំជាងគេ ក្នុងប្រទេស​កម្ពុជា​មក​។ បងប្អូន​ជនជាតិដើម​ភាគតិច ទាំងអស់នោះ ត្រូវបាន​រើ​ភូមិ​ឱ្យទៅ​រស់នៅ​កន្លែង​ថ្មី ដែលមាន​ជីវភាព​ប្រសើរ​ជាង​នេះ​។​

​ជាមួយនឹង​ភាពទាន់សម័យ​កូនចៅ​ជំនាន់​ក្រោយ​បា ន​ផ្លាស់ប្តូរ​ទៅ​ទម្លាប់​នឹង​ចាប់យក​សម្ភារៈ​និយម​។ យ៉ាងណាក្តី គេ​សង្កេតឃើញថា ចាស់ៗ ក្នុងភូមិ​មួយចំនួន​នៅតែ​ប្រកាន់​ទំនៀមទម្លាប់​ប្រពៃណី និង​វប្បធម៌​ពីមុន​រក្សា​មកដល់​សព្វថ្ងៃនេះ​។​

​ជួប​លោក ខាំ ស៊ើ​ង​វ័យ​៨៥​ឆ្នាំ​ទៅហើយ​នោះបាន​រៀបរាប់ថា ជនជាតិភាគតិច​ក្រឹ​ង​របស់គាត់​ចាស់ៗ នៅតែ​រក្សា​ទម្លាប់ ពី​បុរាណ​ដដែល​។ បើសិនជា​មានការ​ផ្លាស់​ប្តូរ​ទម្លាប់​ក៏​មិន​ច្រើន​ដែរ​។ ខុសពី​ក្មេងៗ ជំនាន់​ក្រោយ ពួកគេ​ស្រឡាញ់​ភាព​ហ៊ឺហារ សម្ភារៈ​និយម​ទៅតាម​សម័យកាល​។ លោក ខាំ ស៊ើ​ង គឺជា​ចាស់ទុំ​ក្នុងភូមិ​ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​ម្នាក់ ដែល​បាន​រក្សា​ទម្លាប់​ការរស់នៅ​យក​សម្ភារៈ ធ្វើ​ដោយ​ដៃ​ដោយ​ខ្លួនឯង​។​

​លោក​បាន​និយាយ​បន្តថា នៅក្នុង​ផ្ទះ​គាត់​មាន​សម្ភារៈ​មួយចំនួន ដែល​បាន​រក្សាទុក​សម្រាប់​ការ​រ​ស់​នៅ​និង​ត្រូវការ​។ ឧបករណ៍​ដែល​គាត់​មាន​នោះ គឺជា​កណ្តៀវ ដំ​កាំបិត ធ្វើ​ប្រណាក ធ្មេញ​រនាស់​និង​ផាល​សម្រាប់​ភ្ជួរស្រែ​ធ្វើ​អំពី​ដែក​។ កណ្តឹងគោ​ក្របី​ក៏​គាត់​អាច​ធ្វើបាន​ដោយ​ខ្លួនឯង​មិន​ចាំ​បាញ់​រក​ទិញ​ពី​ផ្សារ​ឡើយ​។​

​លោក​ខាំ​ស៊ើ​ង​បាន​បញ្ជាក់ថា ការរៀបរាប់​ពី​សម្ភារៈ​ទាំងអស់​ខាងលើនេះ គឺ​គាត់​បាន​ថែរក្សា​តាំងពី​ខ្លួន​នៅ​ក្មេង​រហូតដល់​វ័យ​៨០​ឆ្នាំ​ប្លាយ​។ អ្នកភូមិ​ភាគច្រើន ចេះ​ពី​របៀប​ទាំងនេះ ដោយសារតែ​តម្រូវការ​សម្រាប់​ធ្វើការ​ងារ​កសិកម្ម​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​៕L ដោយៈ សុខុម​