ជនជាតិថៃបើកឡានបុក ក្មេងប្រុស​ស្លាប់​២​នាក់ នៅ​ខេត្តកំពង់ធំ

659
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/កំពង់ធំៈជនជាតិ​ថៃ​បើករថយន្ត​បុក​ម៉ូតូ​បណ្តាលឱ្យ​ក្មេងប្រុស​២​នាក់ ស្លាប់​​នៅ​ថ្ងៃទី​១២ ខែ​កញ្ញា នេះលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៨-១៨៩ នៅ​ភូមិ​បាគង ឃុំ​ត្បែង ស្រុក​កំពង់​ស្វាយ ខេត្តកំពង់ធំ​។ ករណី​នេះកើតឡើងដោយសារម៉ូតូ​បើកបរ​បត់​ឆ្វេង ក្នុងទិសដៅ​ស្របគ្នា ពី​កើ​តទៅ​លិច។

ជនជាតិថៃបើកឡាន ក្មេងប្រុស​ស្លាប់​២​នាក់ នៅ​ខេត្តកំពង់ធំ

​ម្ចាស់​រថយន្ដ ឈ្មោះ ផន ថេប ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​បាងកក សង្កាត់​បាងកក ក្រុង​ថេប ប្រទេស​ថៃ បាន​បើក រថយន្ត​ម៉ាក អ៊ីស៊ូហ្សូ(ISUZU) ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AV.7563 បើកបរ​ផ្លូវត្រង់​ទិសដៅ​ពី​កើ​តទៅ​លិច អ្នករួមដំណើរ​ជាមួយ​ចំនួន​២​នាក់ ឈ្មោះ ឆាន ណា​កាន ភេទ​ស្រី អាយុ​២៨​ឆ្នាំ នៅ​ភូមិ សង្កាត់ ជា​មួយ​អ្នកបើកបរ​រថយន្ត និង​ឈ្មោះ ម៉ុ​ន ឈន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ធ្នុង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

​ចំណែក​ក្មេងប្រុស​បើក​ម៉ូតូ ឈ្មោះ ចាន់ យុ​ត្តិ​ការ អាយុ​៩​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ខ្លា ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ស្លាប់​នៅ​កន្លែងកើតហេតុ (មិន​ពាក់មួក​សុវត្ថិភាព)។ បាន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ផ្លាកលេខ តាកែវ 1C.3009 បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច ហើយ​បត់​ឆ្វេង ។អ្នករួមដំណើរ​ឈ្មោះ ធួ​ក ឌុល ភេទ​ប្រុស អាយុ​៧​ឆ្នាំ នៅ​ភូមិ ឃុំ​ជា​អ្នកបើកបរ​ម៉ូតូ ស្លាប់​នៅ​កន្លែងកើតហេតុ (មិន​ពាក់មួក​សុវត្ថិភាព) ។

​មូលហេតុ បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​បើក​បត់​ឆ្វេង​​ខ្វះ​ការប្រុងប្រយ័ត្ន រួមផ្សំ​នឹង​អ្នកបើកបរ​រថយន្ត​មាន​ល្បឿន​លឿន​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរកើតឡើង ៕​សរន