ជនជាតិភាគតិច​កា​ឆី​ន​មី​យ៉ាន់​ម៉ា​ជិត​២.០០០​នាក់​ដែល​ជាប់គាំង​ដោយ​ការ​វាយ ប្រយុទ្ធ​គ្នា​ខ្វះ​ម្ហូបអាហារ និង​ថ្នាំពេទ្យ​

1120
ចែករម្លែក

ក្រុមមេដឹកនាំសហគមន៍មកពីសហគមន៍ជនជាតិភាគតិចកាឆីន(Kachin) ជាគ្រិស្តសាសនិកបានអំពាវនាវឱ្យមានការយកចិត្តទុកក្នុងការផ្តល់ជំនួយថ្នាំពេទ្យសម្រាប់ក្រុមជនស៊ីវិលជិត២.០០០នាក់ដែលបានជាប់ខ្លួននៅតំបន់ព្រៃ ជាទីដែលពួកគេបានរត់ភៀសខ្លួនទៅ ដើម្បីគេចចេញពីការប៉ះទង្គិចគ្នា រវាងកងទ័ពមីយ៉ាន់ម៉ានិង កងកម្លាំងឧទ្ទាមកាឆីននៅ ភាគខាងជើងនៃប្រទេសនេះ ។

ការប្រយុទ្ធគ្នាចុងក្រោយបំផុតនៅតំបន់តាណៃ(Tanai)នៃរដ្ឋកាឆីន បានចាប់ផ្តើមកាលពីដើមខែមេសាដោយមានការបាញ់ផ្លោងនិងការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលដើម្បីឆ្លើយតបចំពោះការគំរាមកំហែងដោយកងកម្លាំងឧទ្ទាមឯករាជ្យកាឆីនដើម្បីដណ្ដើម ទឹកដីដែលបាត់បង់មកវិញ។

លោកMung Dan មេដឹកនាំសហគមន៍នេះបាននិយាយកាលពីថ្ងៃពុធថា ក្រុមជនស៊ីវិលដែលបានជាប់ខ្លួនដោយមិនមានថ្នាំពេទ្យឬអាហារគ្រប់គ្រាន់ គឺរួមបញ្ជូ្ជលទាំងស្ត្រីមានផ្ទៃពោះចំនួន៥នាក់ ស្ត្រី២នាក់ដែលទើបតែសំរាលកូន មនុស្សចាស់ចំនួន៩៣នាក់ និងពួកអ្នកភូមិដទៃទៀត បានរងរបួសដោយ កាំភ្លើងផ្លោង។ លោកបាននិយាយថា ” ពួកគេត្រូវការជំនួយផ្នែកវេជ្ជសាស្រ្តនិងស្បៀងអាហារ យ៉ាងខ្លាំង” ។

អង្គការក្រៅរដ្ឋាភិបាលមួយដែលមានមូលដ្ឋាននៅរដ្ឋកាឆីនបានផ្ញើលិខិតមួយទៅរដ្ឋមន្រ្តីនៃរដ្ឋកាឆីនកាលពីថ្ងៃពុធ ដោយស្នើសុំជួយសង្គ្រោះជនស៊ីវិលទាំងនោះប៉ុន្តែមិនទាន់មានជំនួយនៅឡើយទេ។

លោក Awng Ja សមាជិកនៃបណ្ដាញការងារស្ត្រីនៃរដ្ឋកាឆីនបាននិយាយថា “យើងបានសុំការអនុញ្ញាតឱ្យជួយ សង្គ្រោះអ្នកដែលជាប់នៅក្នុងព្រៃហើយពួកគេស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ” ។ ប៉ុន្តែរដ្ឋមន្រ្តីរដ្ឋនេះ បាននិយាយថា បើសិនជាពួកយោធាបានផ្តល់សិទ្ធិឱ្យយើងចូលនោះ យើងអាចជួយសង្គ្រោះជនស៊ីវិលទាំងនេះ
បាន ” ។

ក្រុមសិទ្ធិមនុស្សនិងក្រុមអ្នកផ្តល់ជំនួយបាននិយាយថារដ្ឋាភិបាលមីយ៉ាន់ម៉ានិងពួកយោធាបានបង្កើនការរឹតបន្តឹងយ៉ាងខ្លាំងទៅលើការផ្តល់ជំនួយមនុស្សធម៌ដល់មនុស្សចំនួន១០០.០០០នាក់។ រដ្ឋាភិបាលបានបដិសេធការចេញចូលស្ទើរតែទាំងអស់ចំពោះអង្គការសហប្រជាជាតិនិងក្រុមអ្នកផ្តល់ជំនួយមនុស្សធម៌អន្ដរជាតិផេ្សងៗទៀត។

លោក Naw Bu ប្រធានមន្ទីរព័ត៌មាននៃរដ្ឋកាឆីន បាននិយាយថា ” យ៉ាងតិចណាស់ជនស៊ីវិល ៣នាក់ត្រូវបានសម្លាប់ ដោយគ្រាប់កាំងភ្លើងធំនិងការវាយប្រហារតាមអាកាសរបស់កងទ័ពនៅកន្លែង៣ផេ្សងៗគ្នាចាប់តាំងថ្ងៃទី១១ខែមេសាមក “៕

ភៀសខ្លួនដោយសារការវាយប្រយុទ្ធគ្នារវាងកងទ័ពក្រុមឧទ្ទាមកាឆីន ស្ថិតនៅក្នុងព្រៃនៅតំបន់តាណៃនៃរដ្ឋកាឆីន នៅថ្ងៃព្រហស្បតិ៍ទី១៩ខែមេសានេះ