ជនជាតិ​កាណាដា​ទី​២​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ចិន មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ គីម ជុង​អ៊ុន​

463
ចែករម្លែក
  • 4
    Shares

មានមនុស្សតិចណាស់អាចអះអាងថាបានទទួលស្រាក្រឡុក(cocktail)នៅលើនាវាកម្សាន្តឯកជនរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប៉ុន្តែ​ លោកម៉ៃឃើល ស្ប៉ាវឺ ជនជាតិកាណាដានេះគឺជាមនុស្សម្នាក់នៅក្នុងចំណោមពួកគេទាំងនោះ។

លោក ម៉ៃឃើល ស្ប៉ាវឺ ពាណិជ្ជករកាណាដាដែលមានទំនាក់ទំនងជាយូរមកហើយជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាងនេះ​ត្រូវបានចាប់ឃុំខ្លួននៅប្រទេសចិនហើយកំពុងត្រូវបានស៊ើបអង្កេតដោយសង្ស័យថាបានធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិរបស់ចិន។

ការបាត់ខ្លួនរបស់លោកបានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិននិងកាណាដាក្រោយពីកាណាដាបានចាប់ខ្លួនស្រ្តីពាណិជ្ជករជនជាតិចិនម្នាក់ តាមសំណើរបស់សហរដ្ឋអាមេរិក។

លោកម៉ៃឃើល ស្ប៉ាវឺ គឺជាជនជាតិកាណាដាទី២ដែលត្រូវបានចាប់ឃុំខ្លួននៅប្រទេសចិននៅសប្តាហ៍នេះ។កាលពីថ្ងៃចន្ទ លោកម៉ៃឃើល កូវរិកអតីតអ្នកការទូតកាណាដា ត្រូវបានចាប់ខ្លួននៅទីក្រុងប៉េកាំងក្រោមកាលៈទេសៈស្រដៀងគ្នា។

ប៉ុន្តែទំនាក់ទំនងដ៏ជិតស្និទ្ធរបស់លោកម៉ៃឃើល ស្ប៉ាវឺជាមួយកូរ៉េខាងជើង ដែលជាសម្ពន្ធមិត្តរបស់ចិននោះគឺកាន់តែបន្ថែមភាពស្មុគស្មាញជុំវិញជម្លោះការទូតដែលកំពុងកើនឡើងនេះ។

លោកម៉ៃឃើល ស្ប៉ាវឺ ជាអ្នកគ្រប់គ្រងអង្គការមួយឈ្មោះ ” អង្គការផ្លាស់ប្តូរវប្បធម៌ Paektu ” ដែលលើកទឹកចិត្តវិស័យទេសចរណ៍និងការវិនិយោគទៅប្រទេសកូរ៉េខាងជើង៕ដោយ៖សុខា/sn