ជនជាតិ​កូរ៉េ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅ​នឹង​ដើម​អំពិល​

1262
ចែករម្លែក

​ដោយ:​គូលែន​/​សៀមរាប ៖ ជនជាតិ​កូរ៉េ​ម្នាក់​បានសម្រេច​ចិត្ត​ចងក​សម្លាប់ខ្លួន ដោយ​ពុំ​ដឹង​មូលហេតុ​ច្បាស់លាស់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាលពី​វេលា​ម៉ោងជាង​២០​យប់ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំនុច​គោក​តា​ប៉ាស់ ចំងាយ​៣០០​ម៉ែត្រ​ពី​ផ្លូ​ប​លេខ​៦៨ ក្នុងភូមិ​តា​ស្រី ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ Lee Sooho ភេទ​ប្រុស កើត​ឆ្នាំ​១៩៦៤ ជនជាតិ​កូរ៉េ កាន់​លិខិតឆ្លងដែន​លេខ​M៨៨២២៣៣៧៤ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨ ជា​ភ្ញៀវទេសចរ ហើយ​បាន​ជួល​បន្ទប់​ស្នាក់នៅ​ក្នុងភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

សមត្ថកិច្ច​បាន​បន្តថា តាម​ការរៀប​រាប់រប​ស់​ម្ចាស់​ផ្ទះជួល​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ជនរងគ្រោះ​ជួល​បន្ទប់​ខាងលើ​មក ជនរងគ្រោះ​មិនដែល​ចេញមកក្រៅ​បន្ទប់​នោះទេ រហូតដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ ក៏​បានឃើញ​ជនរងគ្រោះ​បើករថយន្ត​ម៉ាក ATOZ ពណ៌​ខៀវ​ចេញទៅ​ក្រៅ​មិនឃើញ​ត្រលប់​មកវិញ​ទេ​។ បន្ទាប់មក​ទើប​ខាង​ម្ចាស់ផ្ទះ​ទទួលបាន​ដំណឹង​ថា ជនរងគ្រោះ​បាន​ចងក​ស្លាប់​តែម្តង​។​

តាម​ការ​កោសល្យ​វិ​ច្ច័យ​បានធ្វើការ​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​បានធ្វើ​ការចងក​សម្លាប់​ខ្លួន​ពិត ប្រាកដ​មែន ហើយ​បច្ចុប្បន្ន​សព​ជនរងគ្រោះ​បានធ្វើការ​តម្កល់​ទុកជា​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដើម្បី​រងចាំ​ក្រុមគ្រួសារ​៕B/