ជនជាតិ​ចិន​បើករថយន្ត​បុក​រថយន្ត​មួយគ្រឿង​ទៀត ប្លោង​ទើ​លើ​របាំង​ចែក​ទ្រូងផ្លូវ​

807
ចែករម្លែក

​ដោយ​:​ចាន់តូ / ភ្នំពេញ​: បុរស​ជនជាតិ​ចិន​៤​នាក់ បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ពីក្រោយ​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​ហាយ​ឡែ​ន​ឌ័​រ​ប្លោង​ទៅ​ឡើង​ជិះ​លើ​ទ្រូងផ្លូវ រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងគ្រោះថ្នាក់​។ កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ស្ថិត​ចំណុច​មុខ​មជ្ឈមណ្ឌល​ក​ម្សា​ន​រ៉ុ​ក តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីរ​ង្ស ក្នុង​សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តា​ម្រ​ប​ភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ចំនួន​៤​នាក់ បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក ផ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AT 9527 ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បោះពួយ​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2G 5637 បើកបរ​ដោយ​បុរស​ម្នាក់ នៅខាងមុខ​ស្រប​ទិសដៅ​គ្នា​ពីក្រោយ​ផ្នែក​ខាងស្តាំ​លាន់​ដូច​រន្ទះ បណ្តាល​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​រុញ​ទៅមុខ​ជាច្រើន​ម៉ែត្រ ឡើងទៅ​ជិះ​លើ​របាំង​ចែក​ទ្រូងផ្លូវ​ទៅមុខ​លេង​រួច​។ ចំណែក​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាងឆ្វេង​បែក​កង់​ដាច់​កាឡេ​កង់ ទៅមុខ​លេង​រួច តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងគ្រោះថ្នាក់​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង និង​ឲ្យ​ភាគី​ទាំងសងខាង​ចរចា​គ្នា​ដោយ​រថយន្ត​ផ​ច របស់​ជនជាតិ​ចិន​ជា​អ្នក​ខុស​បាន​ចេញសង សំណង​ចំនួន ៤០០០​ដុល្លារ ឲ្យ​ទៅខាង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ចប់​មួយ​ករណី និង​ចេញសង​សម្បត្តិ​រដ្ឋ ត្រូវបាន​សមត្ថកិច្ច ស្ទួ​ច​យក​រថយន្ត​ផ​ច ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ ពីព្រោះ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​នូវ​ទ្រូងផ្លូវ​ឆ្កូត​បន្តិច​ប​ន្ទួ​ច មិនអាច​ដោះស្រាយ​គ្នា​នៅ​កន្លែងកើតហេតុ​បានទេ​៕ ល​