ជនជាតិ​ចិន​បើករថយន្ត​បុក​រ៉ឺម៉ក​ដឹក​បន្លែ បែរជា​ជនជាតិខ្មែរ​ព្រួត​វាយ​ជនជាតិ​ចិន​ម្នាក់​សន្លប់​ស្តូក​

500
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឈាន​ឡើងដល់​ប្រើ​អំពើ​ហិ​ង្សា ជនជាតិ​ចិន​ម្នាក់​រងរបួស​ធ្ងន់​ធ្ងន់ បន្ទាប់ពី​ប្រជាពលរដ្ឋ ក្រុម​អ្នករត់​ម៉ូតូ​កង់​បី ម៉ូតូឌុប​ព្រួត​គ្នា​វាយ​យ៉ាង​ចាស់ដៃ គ្រា​ដែល​ជន​ជាតិចិន​ម្នាក់នេះ ជា​តំណាង ចូល​ដោះស្រាយ​រឿង​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ចិន​បើក​បុក​រ៉ឺ​ម៉គ​ម៉ូតូ​ដឹក​បន្លែ កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​រថយន្ត​បង្កម៉ាក​កូរ៉ូឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2U-4026 ជិះ​ដោយ​ជនជាតិ​ចិន​២​នាក់ ក្រោយ​កើតហេតុ បាន​គេចខ្លួនបាត់ ។ ចំណែក​ម៉ូតូ​រុ​ឺ​ម៉ក ដឹក​បន្លែ ជិះ​គ្នា​៥​នាក់ ម្តាយ កូន​៣​នាក់ និង​ជីដូន រងរបួស​ស្រាល​តែ​ម្នាក់​ទេ ។ ដោយឡែក​ជនជាតិ​ចិន​ម្នាក់ រងរបួស ធ្ងន់ធ្ងរ​សន្លប់​ស្តូក ដោយសារ​ពលរដ្ឋ ក្រុម​ម៉ូតូឌុបវាយគ្រាន់តែ​ជា​តំណាង ខាង​ភាគី ចិន​បើករថយន្ត​ទេ មក​ដោះស្រាយ​សម្របសម្រួល​រឿង​ចរាចរណ៍​ខាងលើ ដូច​មក​ឲ្យ​ទួ​កសាច់​អិ​ញ្ចឹ​ង ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ស្ត្រី​ម្នាក់​បើក​រ៉ឺ​ក​ម៉ក​ដឹក​បន្លែ វិល​មកពី​កន្លែង​លក់​វិញ ធ្វើដំណើរ​តាមផ្លូវ​វេ​ង​ស្រេង​ពី​កើ​តទៅ​លិច។ លុះដល់​ចំណុច​ខាងលើ រថយន្ត​កូរ៉ូឡា ជិះ​ដោយ​ជនជាតិ​ចិន​២​នាក់ បើក​ស្រប​ទិស ជ្រុល​ទៅបុក​កៀរ​ពៅ​ចំហៀង បណ្តាល​ឲ្យ ស្ត្រី​អ្នកបើក​រ៉ឺ​ម៉ក រងរបួស​ស្រាល ហើយ​រថយន្ត​មិនបាន​ឈប់​បន្តដំណើរ​ទៅមុខ ត្រូវបាន​ក្រុម​ម៉ូតូឌុប ម៉ូតូ​កង់​បី ដេញតាម ឃាត់​បាន​រថយន្ត តែ​ជន​ជាតិចិន​ទាំង​២​នាក់ រត់គេចខ្លួន​បាត់ មួយសន្ទុះ​ក្រោយមក​ទើប​ឃើញ ជនជាតិ​ចិន​២​នាក់​ផសេងទៀត ជិះ​ម៉ូតូ​កង់​បី មកសុំ​ធ្វើការ​សម្របសម្រួល។ ហើយ​ខណៈដែល​និយាយ​គ្នា​នោះ ជនជាតិ​ចិន​មិនចេះ​ភាសារ​ខ្មែរ និយាយ​ឆ្កា​ដៃជើង មាត់​ឮៗ ពលរដ្ឋ ក្រុម​ប្រជា​ម៉ូតូឌុប លើកគ្នា​ព្រួត​វាយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ ដេក​សន្លប់​ស្តូក ស្របពេលនោះ ក៏មាន​ជន​ច​ជាតិខ្មែរ ជា​អ្នកបកប្រែ​ចិន ម្នាក់​មកដល់​ដែរ ធ្វើការ​សម្របសម្រួល​គ្នា ដោយ​មិន​ច​ហ់​វែងឆ្ងាយ សុខចិត្ត​សង​ទៅ​ជនរងគ្រោះ​របួសស្រាល ចំនួន​៣០០​ដុល្លា បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ រីឯ​ជនជាតិ​ចិន​ម្នាក់​ទួ​កសាច់ ដេក​សន្លប់​ស្តូក​ត្រូវបាន រថយន្ត​សង្គ្រោះ របស់​អង្គភាព​៧១១​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ បាន​ត្រឹម​ឈឺ​សាច់ ៕​B/