ជនជាតិ​ចិន​បើករថយន្ត​បុក​ម៉ូតូ​មិន​ឈប់​ទទួលខុសត្រូវ​ បើក​រត់​បន្ត​បុក​រថយន្ត​ និង​ម៉ូតូ​របួសធ្ងន់​ប៉ូលីស​ម្នាក់​

141
ចែករម្លែក

ដោយ:ចាន់តូ​/​ភ្នំពេញ ៖ ជនជាតិ​បើករថយន្ត​បុក​ម៉ូតូ​មិន​ឈប់​ទទួលខុសត្រូវ​ព្យាយាម​បើក​រត់​បុក​រថយន្ត​ទំនើប​ ដែល​ចត​លើ​ចិញ្ចើមផ្លូវ​និង​ម៉ូតូ​ ​បណ្ដាល​មន្ត្រី​នគរបាល​រងរបួស​ធ្ងន់​។​

ហេតុ​ការកើតឡើង​កាល​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​ថ្ងៃទី​១១ ​ខែកញា​ ឆ្នាំ​២០១៩​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សុធារស ​ចំណុច​មុខ​រដ្ឋសភា​ក្នុង​សង្កាត់​ទន្លេ​បា​​សាក់​​ខណ្ឌចំការមន​។

យោងតាម​ប្រ​ភ​ពី​កន្លង​កើត​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ម៉ាក​BMW ​ព​ណ៌ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK 9993 ​បើក​បុក​ម៉ូតូ​មួយគ្រឿង​នៅ​ចំណុច​មុខក្រសួង​មហាផ្ទៃ​ ហើយ​មិនបាន​ឈប់​ទទួលខុសត្រូវ​នោះទេ​ព្យាយាម​បើក​រត់​រហូតមកដល់​ចំណុ​កើត​ខាងលើ​បាន​ជ្រុល​ទៅបុក​រថយន្ត​ទំនើប​ពីរ​គ្រឿង​ និង​ម៉ូតូ​របស់​សមត្ថកិច្ច​កំពុង​ដេញ​ បណ្ដាល​ឲ្យ​របួសធ្ងន់​ត្រូវ​រថយន្ត​គ្លី​និ​ច​ឯកជន​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​។​

ដោយឡែក​ជនជាតិ​បង្ករ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​ប៉ុ​ស្តិ៍ទន្លេបាសាក់​រងចាំ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ក្រុង​។​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​វាស់វែង​យក​រថយន្ត​បង្ក ​និង​រថយន្ត​ព្រមទាំង​ម៉ូតូ​រងគ្រោះ​ទៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​ រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​៕​B/

#