ជនជាតិ​ចិន​ប្រើ​ហិង្សា​លើ​នារី​ខារ៉ាអូខេ រួច​បង់លុយ​២០០​ដុល្លារ បញ្ចប់រឿង

564
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជន​ជាតិចិន​មួយក្រុម ចូល​ផឹកស៊ី​នៅ​ហាង​ខារ៉ាអូខេ​មួយកន្លែង យី​យោ “​សប្បាយ សប្បាយ KTV” បាន​បង្ក​ហិង្សា​ទាត់​ធាក់​ក្បាល​នារី​ខារ៉ាអូខេ​ម្នាក់​។ ករណីនេះ ភាគី​បង្ក​ហិង្សា​បាន​សង​សំណង ២០០​ដុល្លារ ឲ្យ​ទៅ​នាទី​រងគ្រោះ​ដើម្បី​បញ្ចប់រឿង​។

​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​២​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​នេះ នៅតាម​បណ្ដោយ​ផ្លូវ​៤៣០ ស្ថិតក្នុង​សង្កាត់ ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។

​នារី​រងគ្រោះ​មានឈ្មោះ លីន​ដា អាយុ​២០​ឆ្នាំ ជាង​មុខរបរ ធ្វើការ​ក្នុង​ហាង​ខារ៉ាអូខេ​កើតហេតុ​ខាងលើ​៕ ល​