ជនជាតិ​ចិន​ម្នាក់​បើកបរ​រថយន្តបុក​ប​ង្គោ​ល​ចំណាំងផ្លាត ក្រឡាប់​ច្រើន​ត្រឡប់​ធ្លាក់ចូល​ព្រៃ របួសស្រាល​

1064
ចែករម្លែក

ដោយ: វណ្ណៈ / ព្រះសីហនុ: មុននេះ​បន្តិច កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់​បាន​រាយការណ៍​មក​ថា​មាន រថយន្ត​ស្តា​រិច មួយគ្រឿង​សង្ស័យ​អ្នកបើកបរ បើក​ក្នុង​ល្បឿន​លឿន បាន​រេ​ចង្កូត​បុក​ប​ង្កោ​ល​ចំណាំងផ្លាត​បាក់​អស់​៣​ដើម ហើយ​ក្រឡាប់​ជាច្រើន​ត្រឡប់​ធ្លាក់ចូល​ក្នុងព្រៃ បានធ្វើ​ឲ្យ​តៃកុង​រងរបួស​ស្រាល​។​

​ករណីនេះ​បាន​កើតមានឡើង​នៅ​ម៉ោង​ជិត​១​ជាង នា​រសៀល​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២,០១៨ នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ គីឡូម៉ែត្រ​លេខ​១៦៥-១៦៦ ទិសដៅ​ពី ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​សមត្ថកិច្ច​បាន​ប្រាប់ថា រថយន្ត​នេះ​ម៉ាក ស្តា​រុ​ិ​ច ពណ៌​ស ពាក់​ផ្លាកលេខ 2AQ 2641 បើកបរ​ដោយ​បុរស​ម្នាក់​ជនជាតិ​ចិន ឈ្មោះ ជិន ធៀន​ហ្វា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ស្នាក់នៅ​ភ្នំពេញ (​របួសស្រាល​)​។​

​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ជួយ យក​ឡើង​ហើយ​ដឹក​យកមក​ក្រុងព្រះសីហនុ ដើម្បី​ជួសជុល​វិញ​៕ ល​