ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅក្នុង​មន្ទីរ​ព្យាបាល ផេង វុទ្ធី ព្យាបាល​ដោយ​គ្រូពេទ្យ​ជនជាតិ​ចិន​២​នាក់​ប្ដី​ប្រពន្ធ​នោះ​,​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

849
ចែករម្លែក

​ដោយ​៖​កញ្ញា​រស្មី​

​ភ្នំពេញ​: កាលពី​ល្ងាច ថ្ងៃទី ១៥​ខែតុលា​ឆ្នាំ​២០១៨​នេះ​ជនជាតិ​ចិន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅក្នុង​មន្ទីរ​សំរាក​ព្យាបាល​និង សម្ភព ផេង វុទ្ធី​ដោយ​វេជ្ជបណ្ឌិត​ជនជាតិ​ចិន​២​នាក់​ប្ដី​ប្រពន្ធ​ព្យាបាល​ជំងឺ​ខ្វះ​ជំនាញ​បច្ចេកទេស​នោះ​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​រង់ចាំ​ការដោះស្រាយ​ជាមួយ​ក្រុមគ្រួសារ សព ដែល​ករណីនេះ​កើតឡើង​នៅ ផ្ទះ​លេខ DD.១០ ភូមិ​ក្បាលដំរី ២​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
​សមត្ថកិច្ច​ឱ្យដឹងថា​៖​ជនរងគ្រោះ​ឈ្មោះ​WANG ZHIQIANG អាយុ ៤៩​ឆ្នាំ​មុខរបរ លក់​គ្រឿងខ្លែម នៅ​កំបូល ជា​ជនជាតិ ចិន ស្នាក់នៅ​ផ្ទះសំណាក់​មិត្តភាព​ភូមិ​កើតហេតុ​ខាងលើ​។​ជនសង្ស័យ​ខាងលើ​ជា វេជ្ជបណ្ឌិត​ជនជាតិ​ចិន​ជា​គ្រូ ពេទ្យ​ឈ្មោះ LI XIA OYONG ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ជា វេជ្ជបណ្ឌិត មាន​សញ្ញាប័ត្រ​ត្រឹមត្រូវ​នៅ​ប្រទេស​ចិន ។
​ក្រោយ​កើតហេតុ​អ្នកធ្វើការ​នៅ​ជាមួយ​គ្រូពេទ្យ​ខាងលើ​បានឱ្យ​ថា​៖ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​(​សព​) បាន​ជិះ​រ៉ឺម៉ក​កង់​បី​មក មន្ទីរពេទ្យ​ខាងលើ​ហើយ ដោយ​ជនរងគ្រោះ គាត់ មាន​អាកា​រៈ​ក្តៅខ្លួន​ខ្លាំង ឈឺ សន្លាក់ដៃ សន្លាក់ជើង ហើយ​ភ្លាមៗ​នោះ​គ្រូពេទ្យ​ខាងលើ​បាន​ពិនិត្យ​ជនរងគ្រោះ ដោយមាន​កំដៅ​ក្តៅខ្លួន​ខ្លាំង ហើយ​គាត់​បាន​ពិនិត្យ​រួចហើយ ដឹងថា​ជនរងគ្រោះ​មាន​ជំងឺ គ្រុនឈាម បន្ទាប់មក គ្រូពេទ្យ​ខាងលើ បានដាក់ សឺ​រ៉ូម​បាន​មួយ​ប្លោក ជនរងគ្រោះ​មាន​អា​ការៈធម្មតា ហើយ​បានដាក់ សឺ​រ៉ូម​មួយទៀត ជា​ប្រភេទ​ថ្នាំ​ផ្សេង​សម្រាប់​ព្យាបាល​លុះ​សេរ៉ូម​បាន​ពាក់កណ្តាល ជនរងគ្រោះ​ខាងលើ ស្រាប់​តែមាន​អា​ការៈខុសប្លែក​ពី ធម្មតា ស្លេកស្លាំង ហើយ​គ្រូពេទ្យ​និង​ប្រពន្ធ បានគាស់​មាត់​ជនរងគ្រោះ​ដើម្បី​ប​ញ្ជូ​ល​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន​ហើយ​ធ្វើ​ចលនា ដើមទ្រូង ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ជនរងគ្រោះ​ខាងលើ បាន​ដាច់ខ្យល់​ស្លាប់​ភ្លាម​តែម្ដង​។
​អ្នក​នៅ​កន្លែងកើតហេតុ​នោះ​ក៏​ឱ្យដឹង​ដែរ​ថា​៖​ជនរងគ្រោះ​(​សព​)​ដឹងថា​ឈឺ​ហើយ​ដឹក​មក​មន្ទីរពេទ្យ​ព្រមទាំង ម្ចាស់ផ្ទះ សំណាក់​ខាងលើ បាននាំគ្នា​តាម​មក​មើល ជនរងគ្រោះ​នៅ​មន្ទីរពេទ្យ​ខាងលើ តែ​មកដល់ ជនរងគ្រោះ បាន​ស្លាប់បាត់​ជីវិត​ទៅហើយ ក្រោយមក​បាន​ទាក់ទង​ទៅ កូនប្រុស​របស់​ជនរ​ង​គ្រោះ​គឺ សព ដែលមាន​ឈ្មោះ​wang gi long វ៉ង​ជី​ឡុង​ភេទ​ប្រុស​អាយុ ២៦ ឆ្នាំ​មុខរបរ​ជួយ​លក់​គ្រឿងខ្លែម​ជាមួយ​ឪពុក​នៅ​ម្តុំ​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឱ្យមក​កន្លែងកើតហេតុ​រួច​ក៏​ធ្វើ​ការប្តឹង​សមត្ថកិច្ច​ឱ្យជួយ​អន្តរាគមន៍​ភ្លាមៗ​ដែរ​។ ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​នឹង​មន្ត្រី​យ​សុខាភិបាល​បានឱ្យដឹងថា សម្ភព នឹង​សំរាក​ព្យាបាល ផេង វុទ្ធី ខាងលើនេះ ដោយ​មិនមាន​ផាសុកភាព​និង​ខ្វះ អនាម័យ​យ៉ាងខ្លាំង ព្រោះ​នៅក្នុង បន្ទប់​ពិនិត្យ​និង​ពិសោធន៍ សំបូរ​ទៅដោយ កន្ទុយបារី និង​មិនមាន​អនាម័យ​សោះ​។​
​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​ក្រោយ​កើតហេតុ​នៅ​ព្រឹក​ថ្ងៃទី​១៦​តុលា​នេះ​ក្រុមការងារ​មន្ទីរ​សុខាភិបាល​រាជធានី​ចុះ​ទៅដល់​មន្ទីរ​ព្យា​ល​ជំងឺ ផេង វុទ្ធី ពិនិត្យ​មើលឃើញ​មានច្បាប់​តែ​ហួស​សុពលភាព​តាំងពី​ខែ​កក្ដ​ដា​កន្លងមកហើយ​ក្រោយ​កើតហេតុ​ម្ចាស់​បិទទ្វារ​រត់គេចខ្លួន​បាត់​ហើយ​ករណីនេះ​ខាង​មន្ទីរ​លោក​បាន​បិទ​មន្ទីរ​ព្យា​ល​នេះ​ជា​បណ្ដោះអាសន្ន​ទុកពេល​ឱ្យ​ក្រុមគ្រួសា​សព​ប្ដឹង​គ្រូពេទ្យ​ជា​ជន​ជាតិចិន​នោះ​ទំនង​ជួល​មន្ទីរ​ព្យាបាល​ខាងលើ​។​ចំពោះ​ករណី​ខាង​ក្រសួង​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់​តាមរយៈ​គណៈកម្មការ​រ​បស់​ក្រសួង​មួយ​ដែលមាន​អនុរដ្ឋលេខាធិការ​ម្នាក់​និង​ក្រុមគ្រូពេទ្យ​ជំនាញ​ខាង​ក្រសួង​និង​ខាង​មន្ទីរ​លោក​ចូលរួម​។​
​ក្រោយមក​សមត្ថកិច្ច​បា​ន​នាំខ្លួន​លោកគ្រូ​ពេទ្យ​និង​ប្រពន្ធ​យកទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​រងចាំ​បញ្ជូនបន្ត​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​៕

#