ជនជាតិ​ចិន​ម្នា​ក់ត​ខ្សែភ្លើង​បូមទឹក​ឆ្លង​ចរន្ត​ឆក់​ស្លាប់​នៅ​ស្រុក​គងពិសី​

823
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ជនជាតិ​ចិន​ម្នាក់​ត​ខ្សែភ្លើង​ដាក់​ម៉ូ​ទ័​រ​បូមទឹក​ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាមៗ​។​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ស្ថិតនៅ​ភូមិ​សា​យ៉ាវ​ឃុំ​ព្រះ​និព្វាន​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៨​។​

​សាក្សី​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​ពួកគាត់​បានឃើញ​បុរស​ជនជាតិ​ចិន​ឈ្មោះ​លី​ជី​មីង​(​ហៅ​ក្រៅ​ដោយ​ពុំមាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ច្បាស់លាស់​)​អាយុ​៣៥​ឆ្នាំ​ស្នាក់នៅ​រោងចក្រ​ខាងលើ​។​បាន​ទាញ​ខ្សែភ្លើង​ប្រវែង​ជាង​៥០​ម៉ែត្រ​មក​ត​ភ្ជាប់​ជាមួយ​ម៉ូ​ទ័​រ​បូមទឹក​។​ស្រាប់តែ​ឆ្លង​ចរន្ត​ឆក់​បុរស​ជនជាតិ​ចិន​នោះ​ស្លាប់​ភ្លាមៗ​តែម្តង​។​បន្ទាប់មក​ពួកគាត់​បាន​រាយការណ៍​មក​នគរបាល​ឲ្យ​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ​។​

មន្ត្រីនគរបាល​បាន​និយាយថា​ក្រោយពី​ទទួលដំណឹង​រួចមក​កម្លាំង​ជំនាញ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​បាន​ពិនិត្យ​សព​បុរស​ជនជាតិ​ចិន​នោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន​។​រួច​ជំនាញ​បានប្រគល់​សព​ឲ្យ​ទៅខាង​ក្រុមហ៊ុន​ខាងលើ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S

​ជនជាតិ​ចិន​ម្នា​ក់ត​ខ្សែភ្លើង​បូមទឹក​ឆ្លង​ចរន្ត​ឆក់​ស្លាប់​នៅ​ស្រុក​គងពិសី​