ជនជាតិ​ចិន​អនាថា​ម្នាក់ ត្រូវ​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

897
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ បាន​បញ្ជូន​បុរស​ជនជាតិ​ចិន​ម្នាក់ ទៅកាន់​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ កាលពី​ម៉ោង​១១​ថ្ងៃទី​១២​ខែតុលា ឆ្នាំ​២០១២​នេះ​។​

​បុរស​ជនជាតិ​ចិន​ខា​ង​លើ​ឈ្មោះ PANG DONG SHENG អាយុ​៣៦​ឆ្នាំ​។ ជននេះ គ្មាន​ទីលំនៅ​ច្បាស់លាស់ ដើរ​ដេក​តាម​ដងផ្លូវ​សាធារណៈ និង​គ្មាន​លិខិតឆ្លងដែន​ជាប់​និង​ខ្លួន​។

​បន្ទាប់មក​កម្លាំង​ការិយាល័យ​បានធ្វើ​ការសាកសួរ ឃើញថា​ជននេះ​ចូលមក ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨ តាម​ច្រក​អន្តរជាតិ​ព្រលានយន្តហោះ​ភ្នំពេញ ។

​រយៈកាល​ស្នាក់នៅ​ប្រទេស​កម្ពុជា​គ្មាន​ការងារ​ច្បាស់លាស់ គ្មាន​ទីកន្លែង​ស្នាក់នៅ​ពិតប្រាកដ និង​ដើរ​ដេក​តាម​ដងផ្លូវ​សាធារណៈ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕ ល​