ជនជាតិ​ចិន​២​នាក់​បើករថយន្ត​RAV-4L ពន្លះ​ក្បាល​ថ្ម​ពុះ​ចែក ទ្រូងផ្លូវ​ទាំង​ព្រឹក​ព្រលឹម​

671
ចែករម្លែក

​ដោយ : ចាន់តូ​/ ​ភ្នំពេញ ​៖ ជនជាតិ​ចិន​២​នាក់ ស្រវឹងស្រា​ជោកជាំ បើករថយន្ត​ម៉ាក​RAV-4​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ ក៏​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រង​ការខូចខាតទ្រូងផ្លូវ បែកបាក់​អស់​១​ផ្ទាំង និង​រងរបួស​២​នាក់ បែកក្បាល រីឯ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ។​

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅពី​វេលា​ម៉ោង ៥​និង​៣០​នាទី ព្រឹក​ទី១៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវព្រះសីហនុ កែង​ផ្លូវ១៤៣ សង្កាត់វាលវង់ ខណ្ឌ៧​មករា រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​២​នាក់​ជា​ជនជាតិ​ចិន​បាន បើករថយន្ត​ម៉ាក​RAV-4L មួយគ្រឿង ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-5064 ទាំង​បែក​កង់​ខាងឆ្វេង​ខាងមុខមួយ និង​ស្ថាន​ភាពស្រវឹង  ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន។ ខណៈមកដល់ចំណុចកើតហេតុ ​ក៏​រ៉េ​ចង្កូត​ទៅបុក​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បែក​ទ្រូងផ្លូវអស់​មួយ រីឯ​រថយន្ត​វិញ​រង​ការខូចខាត​ផ្នែក​ខាងមុខ​រថយន្ត​យ៉ាងដំណំ​បែក​ធុង​ទឹកនឹង​ហូរ​ប្រេងម៉ាស៊ីន ពេញ​ផ្លូវ​ហើយ​ជនជាតិ​ចិន​២​នាក់​នោះ​មិនបាន​ដាក់​ខ្សែក្រវ៉ាត់​ការពារ​សុវត្ថិភាព​ក៏បាន​បុក​ក្បាល​ជាមួយ​កញ្ចក់​រថយន្ត​ទាំង​២​នាក់​រងរបួស​បែកក្បាល​ត្រូវបញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ ភ្លាមៗ​ផង​ដែរ។​

​ក្រោយពេល​កើតហេតុ​សម្ថ​កិច្ច​ជំនាញ​ក៏បាន​វាស់វែង នឹង​ស្ទូច​យក​រថយន្ត​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ដើម្បី​រងចាំ​ភាគី​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​ទៅតាម​និតិ​វិធី​ច្បាប់ ៕​B