ជនជាតិ​ថៃ​ដំបូង​ឆ្លង​កូរ៉ូណា​វីរុស​

184
ចែករម្លែក

​ក្រសួង​សុខាភិបាល​ថៃ​បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ទី​២២​មករា​ថា ស្ត្រី​ថៃ​អាយុ​៧៣​ឆ្នាំ កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត នគរ ផា​ថូ​ម ចំពោះ​​ជម្ងឺ​រលាក​សួត​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី ។​

​មន្ត្រី​សុខាភិបាល​ថៃ​បាន​និយាយថា ស្ត្រី​រូប​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​បន្ទាប់ពី​វិល​មក​ពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​មុន និង​ការធ្វើ​តេស្ត​បង្ហាញ​ថា​គាត់​ឆ្លង​​កូរ៉ូណា​វីរុស ដែល​កំពុងចម្លង​យ៉ាង​ឆាប់រហ័ស​នៅ​ចិន​នាពេល​បច្ចុប្បន្ន​។​

​នៅ​ថៃ​ឥឡូវ​គេ​រកឃើញ​ករ​ឃើញ​អ្នក​ឆ្លង​វីរុស​នេះ​៤​ករណី ដោយ​៣​នាក់​ជា​អ្នកទេសចរ​ចិន និង​ម្នាក់​ជា​ជនជាតិ​ថៃ​។​អ្នកទេសចរ​ចិន​ទី​២​ដែល​រកឃើញថា​មាន​វីរុស​​នេះ​ត្រូវបាន​ព្យាបាល​ជា​ទាំងស្រុង​និង​វិល​ទៅ​ស្រុក​វិញ​។​

​វេជ្ជបណ្ឌិត សូ​ផុន អៀម​ស៊ី​រី​ថា​វ៉ន នាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជម្ងឺ បាន​និយាយថា​ស្ត្រី​ចិន​អាយុ​៧៤​ឆ្នាំ​ដែល​បាន​មក​ដល់​ថៃ​កាលពី​ថ្ងៃ​១៣​មករា​ត្រូវបាន​​បញ្ជូន​ទៅ​ព្យាបាល​នៅ​វិទ្យាស្ថាន​ជម្ងឺឆ្លង​នៅ​ខេត្ត​ណុន​ថា​ប៊ូ​រី​ក្រោយ​ការ​ធ្វើ​តេស្ត​បង្ហាញថា​គាត់​ឆ្លង​វីរុស​2019-nCoV ។​គាត់​បាន​ចេញ​ទៅ​ចិន​វិញ​កាលពី​ថ្ងៃ​​អង្គារ នៅ​ពេល​ពិនិត្យ​ទៅ​លែង​ឃើញ​វីរុស​តទៅទៀត​៕ដោយ៖វាសនា

សមត្ថកិច្ច​ថៃ​ពិនិត្យ​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​