ជនជាតិ​បរទេស​ម្នាក់​រអិល​ជើង​ដួល​នៅ​រមណីយដ្ឋាន​ក្បាលស្ពាន​

1622
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ស្ត្រីជន​បរទេស​ម្នា​ក់បាន​ដើរ​រអិល​នៅ​ចំណុច​រមណីយដ្ឋាន​ក្បាលស្ពាន ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​បណ្តាល​ឲ្យ​គ្រិចជើង ដើរ​មិន​រួច ហើយ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សង្គ្រោះ​បឋម ហើយ​មានការ​លំបាក​បំផុត​តាមរយៈ យក​អង្រឹង​សែង​ចុះ​ពីលើ​ភ្នំ​នៃ​រមណី​ដ្ឋា​ន​ក្បាលស្ពាន​។

ជនជាតិ​បរទេស​ម្នាក់​រអិល​ជើង​ដួល​នៅ​រមណីយដ្ឋាន​ក្បាលស្ពាន (​រូប​: គូលែន​)​

​ហេតុការណ៍​គ្រោះថ្នាក់​រអិល​ជើង​នេះ​កើតឡើង​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដោយ​ព័ត៌មាន​បឋម ត្រូវបាន​សមត្ថកិច្ច​មិនបាន​អះអាងថា គាត់​ជា​ជនជាតិ​អ្វី ហើយ​ឈ្មោះ​អ្វី​ពិតប្រាកដ​ឡើយ គ្រាន់តែ​ដឹងថា ជនរងគ្រោះ​ជា​ភេទ​ស្រី ហើយ​ជា​ជនជាតិ​អ៊ឺរ៉ុប​។​

​ក្រោយពី​កើតហេតុ​នោះដែរ សមត្ថកិច្ច​បាន​បន្ត​យក​គាត់​មកកាន់​មន្ទីរពេទ្យ​ខេត្តសៀមរាប ដើម្បី​ព្យាបាល ប៉ុន្តែ​សមត្ថកិច្ច​អះអាងថា របួស​របស់គាត់​មិន​ធ្ងន់ធ្ងរ​គួរ​ឲ្យ​បារម្ភ​នោះទេ​។​

​សមត្ថកិច្ច​បាន​អះអាងថា ជនបរទេស​រូបនោះ ត្រូវមាន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ពី​សមត្ថកិច្ច​និង​ឆ្មាំ​ការពារ​រមណីយដ្ឋាន​យ៉ាង​ទាន់ពេលវេលា ដើម្បី​ជាការ​ជួយសង្គ្រោះ ក៏ដូចជា​ការជួយ​លើកទឹកចិត្ត​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ​៕ ល​