ជនជាតិ​បារាំង​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​បង្ហោះ​យន្តហោះ​ឌ្រូ​ន​លើ​រដ្ឋសភា​មី​យ៉ាន់​ម៉ា​

280
ចែករម្លែក

​ស្ថានទូត​បារាំង​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កុម្ភៈ​ថា​អ្នកទេសចរ​ជនជាតិ​បារាំង​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​បង្ហោះ​យន្តហោះ​ឌ្រូ​ន​(​យន្តហោះ​តូច​គ្មាន​អ្នកបើក​)​លើ​រដ្ឋសភា​នៅ​ទីក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ាន់​ម៉ា​។​

​បុរស​នោះ​បាន​ព្យាយាម​បង្ហោះ​យន្តហោះ​ឌ្រូ​ន​មួយ​លើ​អគារ​រដ្ឋាភិបាល​នេះ ដែល​ជា​ការ​ខុស​ច្បាប់​នៅ​ក្រោម​ច្បាប់​មី​យ៉ាន់​ម៉ា​។​

​សំ​រំលឹកថា អ្នកកាសែត​៣​នាក់​និង​អ្នកបើក​រថយន្តរ​របស់​ពួកគេ​ត្រូវបាន​ចាប់​ដាក់គុក​កាលពី​ឆ្នាំ​២០១៧​ចំពោះ​បទល្មើស​ដូចគ្នានេះ​។​

​ស្ថានទូត​បារាំង​នេះ បាន​និយាយថា ” បុរស​ជនជាតិ​បារាំង​ម្នាក់ ដែល​មក​លេង​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​ខែ​កុម្ភៈ​ពី​បទ​បង្ហោះ​យន្តហោះ​ឌ្រូ​ន​លើ​រដ្ឋសភា​”​។​លោក​បាន​បន្ថែម​ថា​បុរស​នេះ បាន​នៅ​ជាប់​ឃុំឃាំង​ខ្លួន​នៅឡើយ​នៅ​ទីក្រុង​ណៃ​ពិដោ​។​

​វា​មិន​ច្បាស់​ទេ​ថា​ហេតុអ្វី​បាន​ជា​បុរស​នេះ​បាន​បង្ហោះ​យន្តហោះ​ឌ្រូ​ន​នេះ ហើយ​ក្រុម​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​មិន​អាច​គេ​ទាក់ទង​បាន​សម្រាប់​ការ​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​បាន​ទេ​៕​ដោយ​៖​សុខា​/sn

​រដ្ឋសភា​នៅ​ទីក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ាន់​ម៉ា​