ជនជាតិ​បារាំង​៣​នាក់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយ​តុលាការ​អ៊ីរ៉ាក់​

695
ចែករម្លែក

​មន្ត្រី​តុលាការ​ម្នាក់​បាន​និយាយថា​តុលាការ​អ៊ីរ៉ាក់ កាលពី​ថ្ងៃអាទិត្យ​ទី​២៦​ឧសភា បាន​កាត់ទោស​ប្រហារជីវិត​ពលរដ្ឋ​បារាំង​៣​នាក់ ពី​បទ​ចូលរួម​ក្រុម​រដ្ឋ​អ៊ីស្លាម​(​ក្រុម​ISIS) ។ នេះ​​ជា​សមាជិក​ក្រុម​ISIS​លើក​ទី​មួយ​មក​ពី​បារាំង ដែល​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​។​

​ពលរដ្ឋ​បារាំង​ទាំង​៣​នាក់ ដែល​មានឈ្មោះ Kevin Gonot ឈ្មោះ Leonard Lopez និង​ឈ្មោះ​Salim Machou ត្រូវបាន​ចាប់ខ្លួន​ដោយ​កងទ័ព​ដែល​គាំទ្រ​ដោយ​អាមេរិក​​ប្រឆាំង​ក្រុម​ជី​ហាដ​នៅ​ប្រទេស​ស៊ី​រី ហើយ​ពួកគេ​នេះ ត្រូវបាន​បញ្ជូន​មក​អ៊ីរ៉ាក់​ដើម្បី​កាត់ទោស​។ ពួកគេ​មាន​ពេល​៣០​ថ្ងៃ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​។​

​ប្រទេស​អ៊ីរ៉ាក បាន​ឃុំខ្លួន​ជន​សកម្ម​យុទ្ធ​ជី​ហាដ​រាប់ពាន់នាក់​ដែល​ត្រូវ​ចាប់បញ្ជូន​មក​ពី​ប្រទេ​ស៊ីរី​ដែល​ជា​ប្រទេស​ជិតខាង​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​។ ពួកគេ​ទាំងនេះ​​ត្រូវបាន​ចាប់ខ្លួន​ដោយ​កងទ័ព​ប្រជាធិបតេយ្យ​ស៊ី​រី​ដែល​គាំទ្រ​ដោយ​អាមេរិក ក្នុងអំឡុង​វាយប្រហារ​លើ​ក្រុម​ISIS​។​

​ចាប់តាំងពី​ដើមឆ្នាំ​២០១៨​មក តុលាការ​អ៊ីរ៉ាក់ បាន​កាត់ទោស​និង​ដាក់ទោស​សមាជិក​បរទេស​ជាង​៥០០​នាក់​នៃ​ក្រុម​ISIS៕​ប្រែ​សម្រួល​៖​សុខា​/sn

កងទ័ព​ប្រជាធិបតេយ្យ​ស៊ី​រី​ដែល​គាំទ្រ​ដោយ​អាមេរិក បាន​ចាប់​បញ្ជូន​ពួក​ជី​ហាដ​រាប់ពាន់​នាក់​មក​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​កាត់ទោស​