ជនជាតិ​លី​ស៊ូ​ខេត្ត​យូ​ន​ណាន​រៀបចំ​ការប្រកួត​បាញ់​ស្នា​

1476
ចែករម្លែក
  • 12
    Shares

​ពេល​ថ្មីៗ​នេះ ប្រជាជន​ជនជាតិ​លី​ស៊ូ ដែល​រស់នៅក្នុង​ស្រុក​តឺ​ឈាន មណ្ឌល ស្វយ័ត​ជនជាតិ​ទី​បេ​ត៍ ទី​ឈី​ង ខេត្ត យូ​ន​ណាន បានរៀបចំ​ការប្រកួត​បាញ់ ស្នា ដែល​បាន​ទាក់ទាញ​ឱ្យ​អ្នកភូមិ ប្រុស​ស្រី ក្នុង​តំបន់​ប្រមាណ​២០០​នាក់ ចូលរួម​ការប្រកួត​នេះ ។ រូបថត​នេះ​បាន បង្ហាញ​ពី​ទិដ្ឋភាព ដែល​នារី​ជនជាតិ លី​ស៊ូ​ម្នាក់​មកពី​ភូមិ​ស៊ឺ​ប៉ា ឃុំ​សៀ​ណួ ស្រុក​តឺ​ឈាន កំពុង​ចូលរួម​ការប្រកួត បាញ់​ស្នា ។​
​ ​
​គួរ​បញ្ជាក់ថា ការបាញ់​ស្នា​ជា កីឡា​ម្យ៉ាង ដែល​ទទួល​ការពេញនិយម ពី​ជនជាតិ​លី​ស៊ូ ។ ស្នា​របស់​ជនជាតិ លី​ស៊ូ​ជា​ស្នា​មួយ​ប្រភេទ ដែល​ប្រើប្រាស់ កម្លាំង​មេកានិច ។ ស្នា​ប្រភេទ​នេះ​ត្រូវ បាន​ច្នៃប្រឌិត​អាស្រ័យ​លើ​ចំណេះដឹង ផ្នែក​វិទ្យាសាស្ត្រ​ដ៏​ច្រើន ដែល​អាច បង្ហាញឱ្យឃើញ​ពី ចំណេះដឹង ភាព​ប៉ិនប្រសប់ និង​ភាពឈ្លាសវៃ​របស់​ជនជាតិ​លី​ស៊ូ ៕ ដោយ យ៉ាង ជុង​យូវ (​ស៊ីន​ហួ​ចិន​)

ការប្រកួត​បាញ់​ស្នា ដែលជា កីឡា​ប្រពៃណី​របស់​ជនជាតិ លី​ស៊ូ (​រូបថត ដោយ Yang Zongyou-Xinhua)​