ជនជាតិ​វៀតណាម​ច្រើន​នាក់​ក្នុងចំណោម​និស្សិត​បរទេស​៧០០​នាក់​បាត់​ខ្លួន​នៅ​ជប៉ុន​

440
ចែករម្លែក
  • 21
    Shares

​ក្រុម​អាជ្ញាធរ​ជប៉ុន​កំពុង​ស៊ើបអង្កេត​ការ​បាត់​ខ្លួន​និស្សិត​បរទេស​៧០០​នាក់​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុងស្រុក​ចាប់តាំងពី​ឆ្នាំ​មុន​។​

​កាសែត​ជប៉ុន​Japan Times បាន​រាយការណ៍​ថា សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​ក្រុង​តូ​ក្យូ​កាលពី​ពេល​ថ្មី​នេះ បានប្រកាសថា និស្សិត​បរទេស​៧០០​នាក់ ដែល​រួម​ទាំង​និស្សិត​​ច្រើន​នាក់ ដែល​មកពី​ប្រទេស​វៀតណាម ចិន និង​នេ​ប៉ាល់ បាន​ឈប់​រៀន​និង​បាត់​ការទាក់ទង​ជាមួយ​សកល​វិទ្យាល័យ​នេះ ចាប់តាំងពី​ខែ​មេសា​ឆ្នាំមុន​។​

​ភាគច្រើន​នៃ​ពួកគេ​បាន​ស្នាក់​នៅ​ហួស​ទិដ្ឋាការ​ស្នាក់នៅ​របស់​ពួកគេ​ហើយ​បាន​បន្ត​ស្នាក់នៅ​ប្រទេស​ជប៉ុន​ដោយ​ខុសច្បាប់​ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​បើក​ការស៊ើបអង្កេត​​ដើម្បី​តាម​រក​ពួកគេ​។​

​ក្រុមនិស្សិត​ដែល​បាត់​ខ្លួន​ទាំងនោះ​បាន​ចុះឈ្មោះ​ចូលរៀន​នៅក្នុង​សាកលវិទ្យាល័យ​ជា​អ្នកស្រាវជ្រាវ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មីៗ​នេះ ដែល​បញ្ចប់​នៅ​ចុង​ខែ​នេះ​។ ពួកគេ​ត្រូវបាន​ដក​​ចេញ​ពី​បញ្ជី​និស្សិត​របស់​សាកលវិទ្យាល័យ​នេះ​។​

​នៅ​ឆ្នាំ​២០១៧​ក្រសួង​យុត្ដិធម៌​ជប៉ុន​បាន​និយាយ​ថា​និស្សិត​បរទេស​ច្រើន​នាក់​ដែល​បាន​ចុះឈ្មោះ​ជាមួយ​សាកលវិទ្យាល័យ​នេះ​ត្រូវបាន​រកឃើញ​ថា​កំពុងស្នាក់នៅ​ដោយ​ខុសច្បាប់​​នៅ​ប្រទេស​ជប៉ុន ទោះបីជា​ទិដ្ឋាការ​របស់​ពួកគេ​បាន​ផុតកំណត់​ទៅ​ហើយ​ក៏​ដោយ​។​

​យោង​តាម​ក្រសួង​អន្តោប្រវេសន៍​ជប៉ុន​បាន​ឱ្យដឹងថា​ប្រទេស​វៀតណាម​បាន​នាំមុខ​ប្រទេស​ចិន​ដោយ​មាន​ចំនួន​និស្សិត​ច្រើន​ជាង​នៅ​ប្រទេស​ជប៉ុន គឺ​មាន​ចំនួន​១២៧.០០០​នាក់​ក្នុង​ឆ្នាំ​២០១៧៕​ដោយ​៖​សុខា​/sn

ជនជាតិ​វៀតណាម​ដែល​រស់នៅ​ជប៉ុន​ធ្វើ​ពិធី​ចូល​ឆ្នាំ​ថ្មី​របស់​ពួកគេ​នៅ​ទីក្រុង​Kawaguchi កាលពី​ខែ​កុម្ភៈ​ឆ្នាំនេះ