ជនជាតិ​វៀតណាម​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​រថយន្តបុក​ពីក្រោយ​របួសធ្ងន់​ស្រាល

361
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ៖ ​ជនជាតិ​វៀតណាម​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ត្រូវ​រថយន្តបុក​ពីក្រោយ​របួសធ្ងន់​ជើង​ឆ្វេង​ម្នាក់​និង​ម្នាក់​របួសស្រាល​។ ហេតុការណ៍​នេះ​បាន​កើត​ឡើ​ង​នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៥ ចំណុច​ទល់មុខ​ម៉ូ​ឌែ​ន​៥​ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ។

​រថយន្ត​ដែល​បាន​បើក​ជ្រុល​បុក​ម៉ូតូ​ពីក្រោយ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C 8144​។ ម៉ូតូ​ដែល​ជិះ​ដោយ​ជនជាតិ​វៀតណាម​២​ម៉ាកវ៉េវ​អាវ​ហ្វា​ពណ៌​ខៀវចាស់​ពាក់​ស្លាក​លេខ​ភ្នំពេញ​1C 0687​។

​បុរស​ជនជាតិ​វៀតណាម​ទាំង​២​នាក់​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ​ម្នាក់​ជិះ​ពីក្រោយ​របួស​ជើង​ឆ្វេង​ធ្ងន់ធ្ងរ​និង​ម្នាក់ទៀត​ជា​អ្នក​ឌុប​របួសស្រាល​។

​តាម​ប្រភពព័ត៌មាន​ពី​បុរស​អ្នក​ឌុប​បាន​ឲ្យ​ដឹងថា គាត់​បាន​ជិះ​ម៉ូតូឌុប​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេ​៥​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ​ខណៈ​មកដល់​ទល់មុខ​ម៉ូ​ឌែ​ន​៥​មាន​រថយន្ត​មួយ​គ្រឿង​ឆ្លងផ្លូវ​គាត់​បាន​បង្អង់​ល្បឿន​ ស្រាប់តែ​រថយន្ត​ខាង​លើ​បើ​ក​ពីក្រោយ​បុក​ម៉ូតូ​គាត់​បណ្តាល​ឲ្យ​គាត់​និង​គ្នា​គាត់​រងរបួស​ធ្ងន់​ស្រាល​តែម្តង​។

​ក្រោយពេល​កើ​ត​ហេតុ​ជនរងគ្រោះ ​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​ទៅ​មន្ទី​ពេទ្យ។ ​រីឯ​អ្នកបួស​ស្រាល​នៅ​ដោះស្រាយ​ជាមួយ​ម្ចាស់​រថយន្ត​ ដើម្បី​ទាមទារ​ថ្លៃ​ព្យាបាល​បញ្ចប់រឿង​៕​B/