ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ ឃាត់ខ្លួនពាក់ព័ន្ធ​ករណី​លួច​យក​ម៉ូតូ​

654
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ ​៖ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់ អង្រែលើ ធ្វើការ​ឃាត់ខ្លួនពាក់ព័ន្ធ​ករណី​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​។​ ​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ង្វៀង វាំង​សឺ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់ នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​) ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ហ៊ឹម រ៉ា​គឿន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរ​រត់​ម៉ូតូឌុប​។​

​ក្នុងនោះដែរ សមត្ថកិច្ច​ដកហូត​បា​ន ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​១០០​កូរ៉េ ពណ៌​ខ្មៅ (​រលប់​មើលមិនឃើញ​) ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-7638 (​ជា​របស់​ជនរងគ្រោះ​ឈ្មោះ ហ៊ឹម រ៉ា​គឿន )​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ច្បាប់​៕​B/

#