ជនជាតិ​វៀតណាម​២​នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​រត់ពន្ធ​ឆ្អឹង​ខ្លា និង​សាច់សត្វ​ខ្លា​ក្រៀម

324

បុរសជនជាតិវៀតណាម២នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពី ឆ្អឹងលលាដ៏ក្បាលខ្លា និងឆ្អឹងខ្លាព្រមទាំងសាច់សត្វខ្លាក្រៀមមួយចំនួនទៀត ត្រូវបានរកឃើញនៅក្នុងអីវ៉ាន់របស់ពួកគេនៅលើរថយន្ដក្រុងដឹកអ្នកដំណើរមួយ ដែលឆ្លងកាត់ខេត្តTakនិងខេត្តMukdahan កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១១ខែតុលា។

ប៉ូលិសបានចាប់ឃាត់ខ្លួនពួកគេក្នុងអំឡុងការឈប់សម្រាកនៅចំណតរថយន្តនៅស្រុកMuangនៅខេត្តPhitsanulok បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ពីបុគ្គលិករថយន្តក្រុងម្នាក់។

បុរសវៀតណាមទាំង២នាក់នេះ បានស្ថិតនៅជាន់ខាងលើគេនៃរថយន្តក្រុង២ជាន់នេះ នៅពេលប៉ូលិសបានមកដល់ ហើយបានធ្វើការឆែកឆេរ ។ ប៉ូលិសបានរកឃើញឆ្អឹងលលាដ៏ក្បាលខ្លា ឆ្អឹងខ្លា និងសាច់សត្វខ្លាក្រៀមទាំងនេះ ដាក់ក្នុងកញ្ចប់ជ័រប្លាស្ទិកខ្មៅនៅក្នុងអីវ៉ាន់របស់ពួកគេ។

បុរសវៀតណាមទាំង២នាក់ ដែលត្រូវ​បានចាប់ខ្លួននេះ ត្រូវ​បាននាំទៅប៉ុស្តិ៍ប៉ូលិសនៅខេត្តPhitsanulok ដើ​ម្បីធ្វើការស៊ើបអង្កេតបន្ថែមនិងចាត់វិធានការតាមផ្លូវច្បាប់៕ដោយ៖សុខា/sn

បុរសវៀតណាម២នាក់នេះ ត្រូវបានចាប់ខ្លួនបន្ទាប់ពី ឆ្អឹងលលាដ៏ក្បាល និង ឆ្អឹងព្រមទាំងសាច់សត្វខ្លាក្រៀមមួយចំនួនទៀតត្រូវបានរកឃើញនៅក្នុងអីវ៉ាន់របស់ពួកគេនៅលើរថយន្ដក្រុង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១១ខែតុលា