ជនជាតិ​វៀតណាម​២​នាក់ ត្រូវបាន​ហាម​ពី​ការធ្វើដំណើរ​តាម​យន្តហោះ ដោយសារ​វាយតប់​បុគ្គលិក​អាកាសចរណ៍​

1334
ចែករម្លែក

​អាជ្ញាធរ​អាកាសចរណ៍​វៀតណាម បាន​ហាមឃាត់​អ្នកធ្វើដំណើរ​ក្នុងស្រុក​ចំនួន​២​នាក់​ពី​ការធ្វើដំណើរ​តាម​យន្តហោះ ដោយសារ​គំរាម​និង​វាយតប់​ក្រុម​បុគ្គលិក​អាកាសចរណ៍​។​

​កាសែត Giao Thong បាន​រាយការណ៍​ថា លោក ង្វៀន វ៉ាន់​សុន អាយុ​៤២​ឆ្នាំនេះ នឹង​ត្រូវបាន​ហាមឃាត់​ពី ការធ្វើដំណើរ​តាម​យន្តហោះ​ចំនួន​៩​ខែ ហើយនឹង​ត្រូវដាក់​នៅក្រោម​ការត្រួតពិនិត្យ​តាមដាន​សន្តិសុខសម្រាប់​រយៈពេល​៦​ខែ​បន្ថែម ។

​លោក ង្វៀន ត្រូវបាន​ពិន័យ​ជា​ប្រាក់ កាលពី​ពេលមុន ពីបទ​ជេរប្រមាថ​និង​គំរាម​ក្រុម​បុគ្គលិក​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​មួយ នៅ​អាកាសយានដ្ឋាន​តាន់​សុន​ញ៉ា​ត់ នៅ​ទីក្រុង​ហូជីមិញ​កាលពី​ខែមិថុនា​។​

​ក្នុងករណី​ស្រដៀង​គ្នា​នេះ លោកស្រី ឡេ ធី គីម​ង៉ាន នឹង​ត្រូវបាន​ហាមឃាត់​ពី​ការធ្វើដំណើរ​តាម​យន្តហោះ​ចំនួន​១​ឆ្នាំ ហើយ បន្ទាប់ពី​នោះមក ស្ត្រី​នេះ​នឹងត្រូវ​ដាក់​នៅក្រោម​ការត្រួត​ពិនិត្យ​តាមដាន​សន្តិសុខ​បន្ថែមទៀត​ផងដែរ​។ ស្ត្រី​នេះ​ត្រូវបាន​ចោទប្រកាន់ថា​បាន​វាយតប់​ក្រុម​បុគ្គលិក​នៅ​អាកាសយានដ្ឋាន​ខាងលើ​ដែរ​។​

​វៀតណាម ដាក់​បំរាម​ធ្វើ​ដំ​ណោ​រ​តាម​យន្តហោះ​រយៈពេល​មួយឆ្នាំ​ចំពោះ​អ្នកធ្វើដំណើរ​ទាំងឡាយណា​ដែល​ធ្វើឱ្យ​ខួច​សណ្តាប់ធ្នាប់​នៅពេល​ធ្វើដំណើរ​ឬ​នៅ​អាកាសយានដ្ឋាន និង គំរាម​បំផ្ទុះ​គ្រាប់បែក​ឬ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ដើម្បី​ធ្វើដំណើរ​៕ ដោយ៖ សុខា

ជនជាតិ​វៀតណាម​២​នាក់ ត្រូវបាន​ហាម​ពី​ការធ្វើដំណើរ​តាម​យន្តហោះ ដោយសារ​វាយតប់​បុគ្គលិក​អាកាសចរណ៍