ជនជាតិ​វៀតណាម​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ជួញដូរ​គ្រឿងញៀន​ពី​ឡាវ​

473
ចែករម្លែក

​ប៉ូលិស​ព្រំដែន​នៅ​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ពុធ​ទី​២៤​មករា​បាន​ចាប់ខ្លួន​ពលរដ្ឋ​វៀតណាម​៣​នាក់​ដែល​បាន​ជួញដូរ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​ចំនួន​៤២​គីឡូក្រាម​ពី​ប្រទេស​ឡាវ​។​

​អ្នក​ទាំង​៣​នាក់​នេះ​បាន​ចូល​ប្រទេស​វៀតណាម ដោយ​ជិះ​រថយន្ត​មួយ​នៅពេល​ពួកគេ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ច្រកព្រំដែន​អន្តរជាតិ​កាវ ត្រេ​វ នៅ​ខេត្ត​ហា​ទិញ ។​​ពួកគេ​បាន​សារភាពថា​បាន​កំពុថ​ធ្វើដំណើរ​ទៅ​ចែកចាយ​ជួញដូរ​គ្រឿងញៀន​នៅ​វៀតណាម​។​ប៉ូលិស​កំពុងធ្វើការ​ស៊ើបអង្កេត​បន្ថែមទៀត​លើ​ករណីនេះ​។​

​នៅ​វៀតណាម អ្នក​ដែល​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​ពីបទ​មាន​គ្រឿងញៀន​ឬ​ជួញដូរ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​ជាង​៦០០​ក្រាម​ឬ​ច្រើនជាង​២,៥​គីឡូក្រាម​នៃ​គ្រឿង​​ញៀន​មេ​តាំ​ហ្វី​តា​មីន​ប្រឈម​ទោស​ប្រហា​ជីវិត​៕ដោយ៖សុខា/sn

ប៉ូលិស​វៀតណាម​បង្ហាញ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​ចំនួន​៤២​គីឡូក្រាម​ដែល​ចាប់បាន​នៅ​ខេត្ត Ha Tinh កាលពី​ថ្ងៃ​ពុធ​