ជនជាតិ​វៀតណាម​៦​នាក់​និង​កូរ៉េ ៥ នាក់​បាត់​ខ្លួន​បន្ទាប់​ពី​ឆេះ​ទូក​

335
ចែករម្លែក

ការ​រុករក​បាន​កំពុង​ធ្វើឡើង​ដើម្បី​តាមរក​ជនជាតិ​វៀតណាម​៦ នាក់​និង​ជនជាតិ​កូរ៉េ​៥ នាក់​បន្ទាប់​ពី​ទូក​នេសាទ​របស់​ពួកគេ​បាន​ឆេះ​នៅ​ដែនទឹក​របស់​កូរ៉េខាងត្បូង​។​

​សារព័ត៌មាន​វៀតណាម​VNA បាន​រាយការណ៍​ថា កង​ឆ្មាំ​សមុទ្រ​កូរ៉េ បាន​រកឃើញ​ទូក​ទម្ងន់​២៥​តោន​ក្រឡាប់​និង​ឆេះ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៩​វិច្ឆិកា​។​

​ក្រុម​អ្នក​សង្គ្រោះ​បាន​រកឃើញ សមាជិក​ជនជាតិ​កូរ៉េ​ម្នាក់​ក្នុងចំណោម​នាវិក​ដែល​បាត់​ខ្លួន​នោះ​សន្លប់​ដោយ​មិន​មាន​អាវ​ពោង​ការពារ​នៅ​សមុទ្រ​ចម្ងាយ​ជាង​៧​គីឡូម៉ែត្រ​ពី​ទូក​​នោះ​។​

​គាត់​ត្រូវបាន​នាំយក​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​កោះជេ​ជូ ជា​ទី​ដែល​ក្រុម​គ្រួ​ពេទ្យ​ប្រកាសថា​គាត់​បាន​ស្លាប់​។​

​គណៈកម្មាធិការ​គ្រប់គ្រង​ការងារ​វៀតណាម​នៅ​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ពី​ព័ត៌មាន​អំពី​ការឆេះ​ទូក​នេះ​និង​ការបាត់​ខ្លួន​ជនជាតិ​វៀតណាម​ទាំង​នោះ​។​

​កង​ឆ្មាំ​សមុទ្រ​កូរ៉េ​នេះ បាន​ផ្តល់​ឈ្មោះ​និង​សេចក្តីលម្អិត​អំពី​ក្រុម​អ្នកនេសាទ​ទាំងនោះ​ទៅ​ក្រុម​អាជ្ញាធរ​វៀតណាម​៕​ដោយ​៖​សុខា​/sn

ទូក​នេសាទ​កូរ៉េខាងត្បូង​ឆេះ​នៅ​ជិត​កោះជេ​ជូ កាលពី​ថ្ងៃ​១៩​វិច្ឆកា ២០១៩