ជនជាតិ​ស្បែក​ខ្មៅ ផឹក​ស្រវឹង​ឡូឡា​បង្ក​ភាពរ​ញេ​រ​ញៃ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

518

ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​រសៀល​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានទទួល​ជនបរទេស​ម្នាក់ ពី​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បឹងទំពុន​ទី​២ ។​ជនបរទេស​នេះ​ផឹក​ស្រវឹង ឡូឡា ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​តាម​ផ្លូ​សាធារណៈ​ទើប​ប៉ូលិស ចាប់​ទៅ​។​

ជនជាតិ​ស្បែក​ខ្មៅ ផឹក​ស្រវឹង​ឡូឡា​បង្ក​ភាពរ​ញេ​រ​ញៃ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

​លោក​វរសេនីយ៍ទោ ជា ចិ​ត្រា នាយការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​បានឱ្យដឹងថា ជនបរទេស​រូប​នេះ​ឈ្មោះ BARRO ADAMA អាយុ​៣៣​ឆ្នាំ ជនជាតិ​ប៊ូរ​គី​ណា​បេ មុខរប​មិន​ពិតប្រាកដ អាសយដ្ឋាន មិន​ពិត​ប្រាកដ​។ ចូល​កម្ពុជា​លើកដំបូង ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ និង​លើក​ទី​០២ ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៨ តាម​ច្រកទ្វារ ខេត្តសៀមរាប​។​

​លោកនាយ​ការិយាល័យ​បន្តថា ជន​ខាងលើ​ផឹក​ស្រវឹង ឡូឡា បង្ក​ភាពរ​ញេ​រ​ញៃ ប៉ះពាល់​ដល់សណ្តាប់ធ្នាប់​តាមផ្លូវ​សាធារណៈ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​កសាង​ឯកសារ​បញ្ជូន ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ៕​មន​