ជនជាតិ​អាមេរិក​ម្នាក់​ក្លាយជា​ជើងឯក​បៀ​ផែ ឈ្នះ​៨,៨​លាន​ដុល្លារ​

1319
ចែករម្លែក
  • 54
    Shares

អ្នកស្រុកអ៊ិនឌីយ៉ាណាម្នាក់ជាជើងឯកបៀផែពិភពលោកWorld Series of Poker ជាមួយប្រាក់រង្វាន់៨,៨លានដុល្លារ។

ចន ស៊ីន(John Cynn)បានឈ្នះការប្រកួតនេះនៅក្រុងឡាសវេហ្កា កាលពីថ្ងៃអាទិត្យ។ស៊ីន អាយុ៣៣ឆ្នាំ យកឈ្នះគូប្រកួត ថូនី មីលេស នៅដៃទី៤៤២នៃក្តាចុងក្រោយក្រោយលេងជិត២០០ដៃជាមួយគ្នា ដោយដាក់ភ្នាល់លុយក្រដាស១០០ដុល្លារទាំងគីបនិងខ្សែកមាស។

ឥឡូវស៊ីនឈ្នះប្រាក់៨,៨លានដុល្លារ ចំណែកមីលេស អ្នកស្រុកមកពីរដ្ឋផ្លរីដា បានប្រាក់៥លានទៅផ្ទះ។

សូមបញ្ជាក់ថា អ្នកលេងក្នុងវគ្គផ្តាច់ព្រាត់៩នាក់ម្នាក់ៗក៏ទទួលបានប្រាក់១លានដុល្លារ។ពួកគេតំណាងអោយអាមេរិក អូស្រ្តាលី បារាំងនិងអ៊ុយក្រែន។

ការប្រកួតដ៏ល្បីរន្ទឺនៅឆ្នាំនេះបានទាក់ទាញអ្នកលេង៧.៨៧៤នាក់។

អ្នកស្រុកហោស្តុន លោកម៉ៃឃើល ដាអឺ ជាប់លេខបី ទទួលបានប្រាក់៣,៧៥លានដុល្លារនិងត្រូវបានជម្រុះកាលពីថ្ងៃសៅរ៍។

John Cynnប្រកួតនៅឡាស វេហ្កា កាលពីថ្ងៃសៅរ៍។ច ន ស៊ីន និង ប្រាក់ ដុល្លារ ទាំង គីប ក្រោយ ឈ្នះល្បែង បៀ World Series of Poker

Tony Miles ប្រតិកម្មក្នុងការប្រកួតកាលពីថ្ងៃសៅរ៍