ជនជាតិ​អាម៉េរិក​ម្នាក់​ស្លាប់​ក្នុងផ្ទះ​សំណាក់​មួយ​ក្នុង​ក្រុង​សៀមរាប

560
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប បានឱ្យដឹងថា កាលពី​វេលា​ម៉ោង​១៦ ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០១៩ ​មាន​ជនជាតិ​អាម៉េរិក​ម្នាក់​បាន​ស្លាប់​នៅ​បន្ទប់​លេខ​២១​នៃ​ផ្ទះសំណាក់​កា​ហ្វូ​ក​ប៊ូ​ទិច ស្ថិត​ក្នុងភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។​

​ជនរងគ្រោះ​មានឈ្មោះ FERGUSON THOMAS JOHN ភេទ​ប្រុស​ជនជាតិ​អាម៉េរិក​ឆ្នាំ​កំណើត​១៩៤៥ មុខរបរ​ជា​ភ្ញៀវ​ទេសចរ កាន់​លិខិតឆ្លងដែន​លេខ​505859158​។​បាន​ចូល​តាម​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​កាលពី​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ​២០១៩ ​ហើយ​បាន​ស្នាក់នៅ​បន្ទប់​លេខ​២១​នៃ​ផ្ទះសំណាក់​កា​ហ្វូ​ក​ប៊ូ​តិច​នេះ​។​

​បើតាម​ការបំភ្លឺ​របស់​បុគ្គលិក ដែល​ប្រចាំការ និង​រៀបចំ​បន្ទប់ បាន​បញ្ជាក់ថា នៅវេលា​ម៉ោង​១៦ ថ្ងៃទី​២៨ ខែឧសភា​នេះ ឆ្ងល់​មិនឃើញ​ភ្ញៀវ​ចេញពី​បន្ទប់ រួច​ក៏​អើតមើល​តាម​បង្អួច បានឃើញ​ភ្ញៀវ​ដេក​ដួល​នៅលើ​ការ៉ូ​ជិត​តុ និងហៅ​មិន​ឆ្លើយ រួច​បាន​រាយការណ៍​ជូន​ប៉ូលិស ។​

​​សមត្ថកិច្ច​បន្តថា​ការពិនិត្យ​នៅលើ​ខ្លួន​សព ពុំមាន​ស្លាកស្នាម​អ្វីដែល​គួរឱ្យ​កត់សម្គាល់​ឡើយ ហើយ​បើតាម​ការសន្និដ្ឋាន​រប​ស់លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ័​រត្ន គ្រូពេទ្យ​អម​សាលាដំបូង​ខេត្ត បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ស្លាប់​ដោយសារ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។​សព​ជនរងគ្រោះ បាន​យកទៅ​រក្សាទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក ៕S/​Ha