ជនជាតិ​អាឡឺម៉ង់​ម្នាក់ វាយ​ប្លន់​យក​ម៉ូតូ​នៅ​មណ្ឌលគិរី​ត្រូវ​ចាប់ខ្លួន​

559
ចែករម្លែក
  • 55
    Shares

ដោយ:​សាត​ចាន់​បុត្រ​/មណ្ឌលគិរី ៖ ​ភ្ញៀវ​បរទេស​ម្នាក់ ដែល​មក​ស្នាក់នៅ​ប្រទេស​កម្ពុជា​(​មណ្ឌលគិរី​) បាន​លបលួច​ប្រើប្រាស់​គ្រឿងញៀន រួច​ឈានទៅ​វាយ​ប្លន់​យក​ម៉ូតូ​ពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី ហើយ​ត្រូវ​សមត្ថកិច្ច​វៃ​ខ្នោះ​។​ ​ករណី​ខាងលើ​បានកើត​ឡើង​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅតាម​ដងផ្លូវ​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។​

​តាម​ការ​ឱ្យដឹងពី​សម​ត្ថ​កិច្ច​​ជនសង្ស័យ​ខាងលើ​មានឈ្មោះ​គ្រី​ស្តូ​ហ្វើ អា​លិច​សែន​ឌ័​រ christopher alexender ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​អា​ល្លឺ​មង់ ស្នាក់នៅ​បណ្តោះអាសន្ន​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី កាន់​លិខិតឆ្លងដែន​លេខ​C4KX801XC ។​ក្រោយពេល​ជនសង្ស័យ​វាយយក​ម៉ូតូ​ម៉ាក​សង់​ពី​ជនរងគ្រោះ​រួច រូបគេ​បាន​យក​ម៉ូតូ​ទៅ​ទុក​នៅផ្ទះ​ជួល​ដោះអាវ​ម៉ូតូ​ចេញ​ដើម្បី​បំ​ភ័​ណ្ឌ​ភ្នែក​ថែមទៀត​។​

​យោងតាម​ការធ្វើ​តេស្ត​ទឹកនោម​បង្ហាញថា ជនសង្ស័យ​ខាងលើ មាន​សារធាតុ​ញៀន (​វិជ្ជមាន​) និង ត្រូវបាន​នាំខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ច្បាប់​៕​B/