ជនជាតិ​អា​ហ្វ​ហ្គានី​ស្ថាន​៥​នាក់​ត្រូវបាន​សម្លាប់ និង​វេជ្ជបណ្ឌិត​ជនជាតិ​ជប៉ុន​ម្នាក់​រងរបួស​ក្នុង​ការវាយប្រហារ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

988
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា​ជនជាតិ​អា​ហ្វ​ហ្គានី​ស្ថាន​ចំនួន​៥ នាក់​ត្រូវបាន​សម្លាប់​និង​បុគ្គលិក​ជំនួយ​ជនជាតិ​ជប៉ុន​ម្នាក់​បាន​រងរបួស​នៅ​ថ្ងៃ​ពុធ​ទី​៤​ខែ​ធ្នូ​នៅក្នុង​ការវាយប្រហារ​មួយ​​នៅ​ទីក្រុង​ចា​ឡា​ឡា​បាត​ក្នុង​ខេត្ត​ណាន់​ហ្កា​ហា ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​ការវាយប្រហារ​នេះ​កើត​ឡើង​នៅ​ពេល​ក្រុម​ជំនួយ​មនុស្សធម៌​នៅតែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​គឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​បុគ្គលិក​ជំនួយ​អាម៉េរិក​ម្នាក់​សម្រាប់​អង្គការសហប្រជាជាតិ​​ត្រូវបាន​សម្លាប់​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​កា​ប៊ុល​។​

​វេជ្ជបណ្ឌិត​ជប៉ុន​លោក តេត​ស៊ូ ណា​កាមូរ៉ា ត្រូវ​បាន​វាយប្រហារ​ដោយ​ជន​ប្រដាប់អាវុធ​ខណៈពេល​លោក​ធ្វើ​ដំណើរ​នៅក្នុង​រថយន្ត​មួយ​នៅ​ទីក្រុង​ចា​ឡា​ឡា​បាត​។​

អ្នកនាំពាក្យ​របស់​អភិបាលខេត្ត​ណាន់​ហ្កា​ហា បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា លោក​លោក តេត​ស៊ូ ណា​កាមូរ៉ា បាន​រងរបួស​ហើយ​សន្តិសុខ​៣​នាក់ អ្នកបើក​រថយន្ត​ម្នាក់​​និង អ្នក​រួម​ការងារ​ម្នាក់ទៀត ត្រូវបាន​សម្លាប់​។​

​មិន​មាន​ក្រុម​ណាមួយ ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ការវាយប្រហារ​នេះ​កើត​ឡើង​គឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​បុគ្គលិក​ជំនួយ អាម៉េរិក​ម្នាក់​សម្រាប់​អង្គការសហប្រជាជាតិ​ត្រូវបាន​សម្លាប់​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​កា​ប៊ុល​