ប្រទះឃើញសពជនជាតិ​អូស្ត្រាលី​ម្នាក់​​នៅផ្ទះ​សំណាក់​វីឡា​សុខសាន្ត​ក្រុង​សៀមរាប​

1706
ចែករម្លែក
  • 292
    Shares

​ដោយៈ​គូលែន​/​សៀមរាបៈ​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​សព​នៅក្នុង​បន្ទប់ នៃ​ផ្ទះសំណាក់​វីឡា​សុខសាន្ត ក្នុងភូមិ​ស្ទឹង​ថ្មី ក្រុង​សៀមរាប​កាលពី​វេលា​ម៉ោងជាង៣​រសៀល ថ្ងៃទី​២៤ ខែមេសា​ឆ្នាំ​២០១៨​នេះ។ផ្ទះសំណាក់​ក្នុង ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។​

​​នគរបាល​ក្រុង​សៀមរាប បាន​និយាយថា បុរស​ជនជាតិ​អូស្ត្រាលី​មានឈ្មោះ BLACK JAMES GREGORY អាយុ ៦៥​ឆ្នាំ ជនជាតិ កាន់​លិខិតឆ្លងដែន​លេខ PA6186494 ផុតកំណត់​ថ្ងៃទី ០៥-០៦-២០២៧ ទិ​ដ្ឋា​ការ​លេខ TI 14855618 ផុតកំណត់​ថ្ងៃទី ១៨-០៥-២០១៨ បាន​ចូលមក​ខេត្តសៀមរាប​ជា​ភ្ញៀវទេសចរ ហើយ​ស្នាក់​នៅក្នុង​វីឡា​ខាងលើ ចាប់តាំងពី​ថ្ងៃទី ១៨ ខែមេសារហូតមកដល់​ពេលនេះ​។​

​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដេកស្លាប់​នៅផ្ទះ​សំណាក់​វីឡា​សុខសាន្ត​ក្រុង​សៀមរាប​

សមត្ថកិច្ច​បាន​បន្តថា​តាម​ពិនិត្យ​ពី​លោក​អ៊ិត​ឆប​ឆ​រ័ត្ន​គ្រូពេទ្យ​អម​តុលាការ​បានបញ្ជាក់​ថាជ​ន​រងគ្រោះ​ស្លាប់​ដោយ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។ បច្ចុប្បន្ន សព​ត្រូវ​បញ្ជូនទៅ​រក្សាទុក​នៅ​ភ្នំពេញ ដើម្បី​រងចាំ​គ្រួសារ​មក​ទទួល តាមរយៈ​ក្រុមហ៊ុន អ៊ិន​ត្រា​កូ ៕S/MN

​ ​